ទ្បាន   Leave a comment

ក្រុមហ៊ុនHondaរបស់ប្រទេសជប៉ុនប្រកាសប្រមូលរថយន្ត

  • 09-10-2011 03:42 PM
ក្រុមហ៊ុន Honda របស់ប្រទេសជប៉ុនបានធ្វើការប្រកាសប្រមូលរថយន្តចំនួន ៩៣៦,០០០
គ្រឿង ពីជុំវិញពិភពលោក, ដែលផ្តោតសំខាន់ទៅលើរថយន្តពេញនិយមមួយឈ្មោះ Jazz
overseas ដោយសារតែបញ្ហាកំហុសទៅលើការបិទបើកបង្អូចរថយន្ត។ ក្រុមហ៊ុន Honda
និងធ្វើការប្រមូលរថយន្តចំនួន ២១៦, ១៩៣ ដែល រួមមាន Jazz overseas និងប្រភេទដទៃ
ទៀតនៅក្នុងប្រទេសជប៉ុនដើម្បីធ្វើការត្រួតពិនិត្យទៅលើប្រពន្ធ័បិទបើកបង្អូចនៅខាងអ្នក
បើកបរ។ ក្នុងចំណោមនោះមាន ២០៣, ៧៧៧ រថយន្ត ត្រូវបានផលិតនៅក្នុងអំឡុងឆ្នាំ
២០០៥ ទៅ២០០៧។ ២៥៥, ៧៦៦ យានយន្តផ្សេងទៀតត្រូវបានធ្វើការប្រមូលនៅក្នុង
ប្រទេសចិន, ២៩៧,០០០នៅក្នុងទីកន្លែងផ្សេងៗក្នុងទ្វីបអាស៊ី និង១០៣,០០០យានយន្ត
នៅក្នុងទ្វីបអាមេរិចខាងជើង។ ចំនួនសរុបនៃយានយន្តដែលត្រូវបានធ្វើការប្រមូលនៅ
ជុំវិញពិភពលោកមានចំនួន ៩៣៦,០០០។ ក្រុមហ៊ុន Hondaបានចេញផ្សាយថា រថយន្ត
ដែលត្រូវបានធ្វើការប្រមូលមកនោះក៏រាប់បញ្ចូលនូវ ប្រភេទCRV Sport និង City Car ផងដែរ៕

ដកស្រង់ចេញពី Channel News Asia
ប្រែសំរួលដោយ វឌ្ឍនា


វីដេអូ រថយន្ត Lamborghini Murcielago SV ដំបូង​នៅ​លើ​

ពិភពលោក

  • 09-09-2011 03:46 PM
រថយន្ត Lamborghini Murcielago LP 670 SV គឺជារថយន្តទំនើបដ៏ល្បីរបស់ Lamborghini។
ជាងនេះទៅទៀត មានត្រឹមតែ​៣៥០គ្រឿងនៅទូទាំងពិភពលោកដែលត្រូវបានផលិត។ មាន
លេខរៀង ០០១ នេះគឺជារថយន្ត Murcielago LP 670 SV ត្រូវបានផលិត​ (រថយន្តមានលេខ
រៀង ០០០គឺជាម៉ូដែលសាកល្បង)។
ភាពទាក់ទាញរបស់រថយន្ត Lamborghini ក៏បានរាលដាលទៅដល់គ្រប់ទីកន្លែងនៅលើពិភព
លោក។ LP 670-4 SV មានរចនាធំ ប៉ុន្តែនៅតែទំនើប។ ម៉ូដែលរថយន្តនេះ បំពាក់​នូវអាវមួយ
ជាន់​ពណ៌ខ្មៅ ដែលជាប្រភេទមានពណ៌ខ្លាំងជាងគេរបស់សេរីរថយន្តនេះ។ រថយន្តមាន
ល្បឿនលឿនអស្ចារ្យនេះ (Evil of Speed) ​ ប្រើស្តង់ដារម៉ាស៊ីន V12 ៦,៥លីត្រ ថាមពល៦៧០
សេះ រង្វិលMovement ៦៦០Nm ដែលអាចបង្កើនល្បឿនពី ០ឡើងដល់១០០គ.ម/ម៉ោងក្នុង
អំឡុង​៣,២វិនាទី។ ល្បឿនអតិបរមាណគឺ៣៤២គ.ម/ម៉ោង។

ដោយមានបច្ចេកទេសឈានមុខគេ រថយន្តទំនើបនេះចំណាយសាំងមិនសូវច្រើននោះទេ។

អត្រាស៊ីសាំងគឺ ១៣,៧លីត្រ/១០០គ.ម និងគំរិតចេញផ្សែង CO2 ត្រឹមតែ៣២០ក្រាម/​គ.ម។
ក្រៅពីនោះ Murcielago LP670-4 SV ត្រូវបានបំពាក់ប្រព័ន្ធនាំចលនាកង់៤ AWD។ ប្រអប់
លេខ​ពាក់កណ្ដាស្វ័យប្រវត្តិ ស្តង់ដារ៦លេខ។ ខ្នងកង់ខាងមុខ 245/35 ZR និងខ្នងកង់ខាង
ក្រោយ 335/30 ZR។
ប្រភព៖ Autovina
ដោយ៖ មិនា


Ferrari 458 Spider គ្មានដំបូល បង្ហាញ​ខ្លួន​​លើក​​ដំបូង

  • 09-09-2011 04:15 PM

កាលពីថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១១ Ferrari បានប្រកាសឲ្យភ្ញៀវទាំងអស់បានដឹងនូវម៉ូដែល

រថយន្តគ្មានដំបូលថ្មីជាងគេរបស់ខ្លួន ក្នុងទីស្នាក់ការ​ Maranello ប្រទេស Italy។

 


458 Spider បង្ហាញខ្លួនលើកដំបូង

458 Spider គឺជាម៉ូដែល hard-top ដំបូងបង្អស់ដែលម៉ាស៊ីនត្រូវបានដាក់ខាងក្រោយ​រថយន្ត

របស់ក្រុមហ៊ុនFerrari និង អមដំណើរជាមួយនឹងម៉ូដែល 458 Italia ក្នុងសេរីរថយន្តប្រើម៉ាស៊ីន

V8។ រថយន្តនេះ​ត្រូវបាន​បំពាក់ដោយដំបូលរឹង ដែលអាចរៀបឲ្យត្រឹមត្រូវបាន។

ម៉ាស៊ីន V8 ៤,៥លីត្រ របស់ 458 Spiderប្រើប្រព័ន្ធបាញ់សាំងផ្ទាល់ ប្រអប់លេខ របស់ F1 ដូរលេខនៅលើចង្កួតឡាន ប្រព័ន្ធអេឡិចត្រនិច

E-Diff និងប្រព័ន្ធត្រួតពិនិត្យ F1-Trac ប្រព័ន្ធ

Anti-lock Braking ម៉ាស៊ីនថាមពល ៥៧០សេះ។ ដំបូលរឹងរបស់ 458 Spider ត្រូវបានធ្វើពី​

អាលុយមីញ៉ូម ជួយកាត់បន្ថយទម្ងន់២៥គីឡូក្រាម ហើយត្រូវចំណាយ ១៤វិនាទី​ដើម្បីរៀប​

វាឲ្យត្រឹមត្រូវឫដើម្បីបើកវាឡើង។ កន្លែងដើម្បីទុកដំបូលខាងក្រោយនេះ ក៏ត្រូវបានរចនា

ដើម្បីដាក់ឥវ៉ាន់។

Ferrari 458 Spider នឹងបង្ហាញខ្លួនក្នុងពិព័រណ៌ Frankfurt (អាឡឹម៉ង់) ក្នុងសប្តារហ៍ក្រោយ។

នេះជាម៉ូដែលរថយន្តគ្មានដំបូលដែលម៉ាស៊ីនដាក់ខាងក្រោយ ដំបូងរបស់ Ferrari

                                 ប្រភព៖ autopro

ដោយ៖ មិនា


Posted 2011/09/07 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s