ពត៍មានជាតិ

ប្រភពពត៍មានទាំងអស់ បានមកពី Dap-news.com.kh

សមាជិកព្រឹទ្ធសភា អូស្ត្រាលីកោតសសើរ ចំពោះកិច្ចការ សាលាក្តីខ្មែរក្រហម

Wednesday, 21 September 2011 15:58 ដោយ៖ សេង ផល្លាភ-សយ សុភា

ភ្នំពេញ៖ គណៈប្រតិភូសមាជិកសភា និងព្រឹទ្ធសភា ប្រទេសអូស្រ្តាលីបានការថ្លែងសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការងាររបស់អង្គ

ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនជន រងគ្រោះក្នុងរបបខ្មែរក្រហម។

ការថ្លែងសរសើរពីកិច្ចការរបស់ សាលាក្តីខ្មែរក្រហមនេះដែរ បានលើកឡើង នៅក្នុងជំនួបជាមួយនឹងលោក ក្រាញ់ តូនី

ប្រធានការិយាល័យរដ្ឋបាលស្តីទី នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១១នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី២១ ខែកញ្ញា

ឆ្នាំ២០១១ បានឲ្យដឹងថា លោក មៃឃើល ស៊ីម៉ុន តំណាងរាស្ត្រអូស្ត្រាលី និងលោក ពឺធ័រ អាឡាន់ អែកឡេស្តុន

សមាជិកព្រឹទ្ធសភាអូស្ត្រាលី និងមន្ត្រីមួយចំនួនទៀត បានឆ្លៀតពេលដ៏មមាញឹក របស់ខ្លួនចូលរួមកិច្ចប្រជុំអាយប៉ា

ដើម្បីមកទស្សនកិច្ច ស្វែងយល់ពីសាលាក្តីខ្មែរក្រហម ខណៈដែលពីមុនលោកបានត្រឹមតែឮ និងឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយ

ប៉ុន្តែឥឡូវលោកបានឃើញដោយផ្ទាល់សាលាក្តីខ្មែរក្រហម និងបានទទួលនូវព័ត៌មានថ្មីៗស្តីពីការវិវឌ្ឍ របស់តុលាការចម្រុះកម្ពុជា

អង្គការសហប្រជាជាតិនេះ។

លោក មៃឃើល ស៊ីម៉ុន តំណាងរាស្ត្រអូស្ត្រាលី បានថ្លែងថា លោកមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង

ចំពោះបទបង្ហាញស្តីពីសាលាក្តីខ្មែរក្រហម ដែលពោរពេញទៅដោយ ព័ត៌មានដ៏មានសារៈសំខាន់“ប្រទេសអូស្ត្រាលីមាន

សំណាងដែលមានប្រជាជនខ្លួនជាច្រើននាក់ កំពុងធ្វើការងារ ដើម្បីធានានូវភាពជោគជ័យ របស់សាលាក្តីខ្មែរក្រហម”។

សមាជិកព្រឹទ្ធសភាអូស្ត្រាលីលោក ពឺធ័រ អាឡាន់ អែកឡេស្តុន បានលើកឡើង ពីកិច្ចខិតខំរបស់មន្ត្រីទាំងអស់

ដែលបម្រើការនៅសាលាក្តីខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ចំពោះទង្វើដ៏ឃោរឃៅដែលបានប្រព្រឹត្តឡើង

នៅក្នុងរបបខ្មែរក្រហម ប៉ុល ពត។ ទង្វើដ៏ឃោរឃៅនេះ នឹងត្រូវបានកត់ចូលក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ របស់តុលាការចម្រុះកម្ពុជា-

អង្គការសហប្រជាជាតិនេះ។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្នុងឱកាស នៃជំនួបជាមួយតំណាងរាស្ត្រអូស្ត្រាលី និងសមាជិកព្រឹទ្ធសភាអូស្ត្រាលី

រួមទាំងមន្ត្រីមួយចំនួនទៀតនោះ លោក ក្រាញ់ តូនី ប្រធានការិយា ល័យរដ្ឋបាលស្តីទីបានសម្តែងអំណរគុណ ដល់ប្រទេសអូស្ត្រាលី

ដែលបានគាំទ្រដំណើរការសាលាក្តីខ្មែរ ក្រហម និងចូលរួមផ្តល់វិភាគទានដល់តុលាការនេះ។

លោកបន្តថា “ខ្ញុំមានជំនឿថាអូស្ត្រាលី នឹងនៅតែបន្តគាំទ្រ សាលាក្តីខ្មែរក្រហមទាំងផ្នែកធនធានមនុស្ស ដែលមានសមត្ថភាព

និងថវិកា”។

លោក ក្រាញ់ តូនី គូសបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា មានកេរដំណែលដ៏ធំ

គឺមិនត្រឹមតែផ្តល់នូវយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែសាលាក្តីក៏ មានឥទ្ធិពលវិជ្ជមានក្នុងការងារកែទម្រង់ក្នុងប្រព័ន្ធយុត្តិធម៌

និងតុលាការជាតិដែរ ទាំងផ្នែកធនធានមនុស្ស និងដំណើរការនីតិវិធីច្បាប់។

គួរបញ្ជាក់ថា អូស្ត្រាលីស្ថិតនៅក្នុងចំណោមប្រទេសជាម្ចាស់ជំនួយ គន្លឹះដែលបានផ្តល់វិភាគទានដល់សាលាក្តី ខ្មែរក្រហម

ក្នុងចំណោមប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ អង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

បច្ចុប្បន្ននេះប្រទេសអូស្ត្រាលីបានជំនួយថវិកាដល់សាលាក្តីខ្មែរក្រហម ជាង ១៤ លានដុល្លារអាមេរិក

ក្នុងនោះផ្តល់ដល់ភាគីអន្តរជាតិចំនួនជាង ១១,៦ លានដុល្លារ និងភាគីកម្ពុជាជាង ២,៥ លានដុល្លារអាមេរិក៕


បងប្អូនត្រកូល ស៊ីណាវ៉ាត្រា គ្រោង បង្ហាញវត្ដមាន​ នៅកម្ពុជា ក្នុងសបា្ដហ៍នេះ

Monday, 12 September 2011 17:07 ដោយ ៖ ស៊ន សុភក្ដ្រ

-មេដឹកនាំខ្មែរ ព្រលះអតីតមេដឹកនាំថៃ អាប់ភីស៊ីត រឿងផលប្រយោជន៍ នៅដែន សមុទ្រ

ភ្នំពេញ ៖ នៅក្នុងសបា្ដហ៍នេះ បងប្អូន ត្រកូល ស៊ីណាវ៉ាត្រា ដែលបងធ្លាប់ធ្វើជា នាយករដ្ឋមន្ដ្រីជិត២អាណត្ដិនៅក្នុងប្រទេស ថៃ

និងប្អូនស្រីទើបនឹងឡើងកាន់តំណែងជា នាយករដ្ឋមន្ដ្រី នាពេលថ្មីៗនេះ នឹងបង្ហាញ វត្ដមានជាថ្មីម្ដងទៀត និងជាលើកដំបូងនៅ

ព្រះរាជាណាចក្រកម្ពុជា ដែលបងនឹងចូលរួម សិក្ខាសាលាផ្សេងៗដើម្បីផ្ដល់ចំណេះដឹង និង បទពិសោធន៍ខាងផ្នែកសេដ្ឋកិច្ច

រីឯប្អូនវិញ មកសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយមេដឹកនាំរបស់ខ្មែរ ដើម្បីបង្កើនមិត្ដ ភាព

និងកិច្ចសហប្រតិបត្ដិការនៃប្រទេស ទាំងពីរ ដែលជួបបញ្ហាដ៏ស្មុគស្មាញ នៃសំណុំ រឿងព្រំដែន និងប្រាសាទព្រះវិហារបន្សល់

ទុកតាំងពីការគ្រប់គ្រង របស់អតីតនាយក រដ្ឋមន្ដ្រីរំលោភដីខ្មែរ អាប់ភីស៊ីត ។

សម្រាប់បងប្អូនប្រុស-ស្រី ដែលមាន ប្រជាប្រិយភាពបំផុត នៅក្នុងសង្គមថៃ គឺ លោកស្រី យីនឡាក់ ស៊ីណាវ៉ាត្រា គ្រោង

មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ដើម្បីសម្ដែងការគួរសមចំពោះ នាយករដ្ឋមន្ដ្រីខ្មែរ ដែលខ្លួនទើបនឹងជាប់

ឆ្នោតជានាយករដ្ឋមន្ដ្រី សម្រាប់ប្រទេសថៃ ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ។

ពីមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១១ ប្រមុខនៃរាជរដ្ឋា ភិបាល បានបញ្ជាក់ថា លោកស្រី យីនឡាក់

នឹងជួបពិភាក្សាការងារ ជាមួយសម្ដេចនៅ វិមានសន្ដិភាព នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ហើយបន្ទាប់ពីកម្មវិធីនេះ លោកស្រីមិនបាន

សម្រាកនៅរាជធានីភ្នំពេញនោះទេ ដោយ ត្រឡប់ទៅវិញ ដោយការងារមមាញឹក ច្រើន ។

ជាមួយគ្នានេះ បើយោងតាមសេចក្ដីជូន ដំណឹង របស់ក្រសួងការបរទេសដែលចេញ ផ្សាយនៅថ្ងៃទី១២ ខែកញ្ញា បានបញ្ជាក់ថា

លោកស្រី យីនឡាក់ នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ

រាជាណាចក្រកម្ពុជា ។

សម្រាប់ដំណើរទស្សនកិច្ច របស់លោក ថាក់ស៊ីន មកកម្ពុជា ត្រូវបានសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បញ្ជាក់ថា សម្ដេចនឹង

ទទួលលោក ថាក់ស៊ីន ក្នុងនាមធ្វើជាវាគ្មិន នៅវិមានសន្ដិភាព នាថ្ងៃទី១៦ ខែកញ្ញា ហើយនៅថ្ងៃទី១៧ ខែកញ្ញា លោក ថាក់ស៊ីន

នឹងធ្វើបទឧទ្ទេសនាម ស្ដីពីសេដ្ឋកិច្ចអាស៊ី នៅឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ នៅថ្ងៃ ទី១៨ ខែកញ្ញា បើសិនជាអាច សម្ដេច និង

លោក ថាក់ស៊ីន នឹងចូលរួមវាយកូនហ្គោល ទាំងអស់គ្នា ដែលមេដឹកនាំទាំងពីររូបនេះ ធ្លាប់បានលេងជាមួយគ្នាជាច្រើនលើកមក

ហើយ ។

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា លោក ថាក់ ស៊ីន នឹងចូលរួមក្នុងសិក្ខាសាលានៅរាជបណ្ឌិត សភា ដែលរៀបចំឡើងដោយក្រុមប្រជាធិប

តេយ្យនិយមកណ្ដាលអន្ដរជាតិ ដោយមាន ការចូលរួមពីឥស្សរជន អ្នកនយោបាយជាន់ ខ្ពស់ នៃបណ្ដាប្រទេសមួយចំនួន ដែលពេល

នោះ លោក ថាក់ស៊ីន រួមទាំងលោក ណុប ប៉ាដុន ទទួលមេដាយពីសិក្ខាសាលាតាមរយៈ ការប្រគល់ជូនពីសំណាក់អតីតប្រធានរដ្ឋ

សភាហ្វីលីពីន និងអនុប្រធានាធិបតីឥណ្ឌូ នេស៊ី ។

ជុំវិញដំណើរទស្សនកិច្ច នាពេលខាងមុខ របស់លោក ថាក់ស៊ីន សម្ដេចនាយករដ្ឋមន្ដ្រី ក៏យកឱកាសនេះរិះគន់យ៉ាងចាស់ដៃ ដល់

អតីតនាយករដ្ឋមន្ដ្រីថៃ អាប់ភីស៊ីត រួមទាំង សមាជិកគណបក្សប្រជាធិបតេយ្យ ដែលបាន ចោទថា លោក ថាក់ស៊ីន

មកកម្ពុជាលើកនេះ នឹងចរចាដោយសម្ងាត់ ដើម្បីទទួលផល ប្រយោជន៍លើដែនសមុទ្រ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា

“នៅបាងកកគេ បែរជានិយាយថា ថាក់ស៊ីន មកចរចារឿង ប្រេងកាត ថាក់ស៊ីន គ្មានភារកិច្ច និងការ ចរចាលើករណីអ្វីទាំងអស់

ក្នុងផលប្រយោជន៍ ទំនាក់ទំនងកម្ពុជា-ថៃ ព្រោះនេះជាតួនាទី របស់រដ្ឋាភិបាលថៃ មិនមែនតួនាទីរបស់ឯក ឧត្ដម ថាក់ស៊ីន ទេ ”។

ជាមួយនឹងការបង្ហាញវត្ដមាន របស់ លោក ថាក់ស៊ីន មកកម្ពុជានៅពេលនេះ សម្ដេចបានបញ្ជាក់ថា “ខ្ញុំទទួល ថាក់ស៊ីន ផ្លូវការ

ទទួលក្នុងនាមវាគ្មិន… កុំទាមទារឱ្យ ចាប់ ថាក់ស៊ីន ខ្ញុំអត់ធ្វើជូនលោកឯងទេ នេះ ជាទឹកដីកម្ពុជា មិនមែនជាទឹកដីរបស់លោក

ឯង ជាសិទ្ធិរបស់ខ្ញុំ ”។

ទាក់ទិនទៅនឹងការលើកឡើង របស់ក្រុម បក្សប្រជាធិបតេយ្យ ដែលបច្ចុប្បន្នជាគណ បក្សប្រឆាំង ស្ដីពីការចរចាដោយសម្ងាត់

ដើម្បីទទួលយកផលប្រយោជន៍នៅដែន សមុទ្រ ត្រូវបានសម្ដេច ហ៊ុន សែន ទម្លាយ ឱ្យដឹងជាសាធារណៈថា តាមពិតការលួច

ចរចាដោយសម្ងាត់ពីរឿងនេះ គឺមានតែរដ្ឋា ភិបាល អាប់ភីស៊ីត ប៉ុណ្ណោះ ដោយតែងតាំង អតីតឧបនាយករដ្ឋមន្ដ្រី ស៊ូថេប

អមដោយ រដ្ឋមន្ដ្រីការពារជាតិ កាន់ឯកសារយកទៅ ចរចាជាមួយសម្ដេចនៅទីក្រុងតាខ្មៅ ។ប៉ុន្ដែ សម្ដេចបានបដិសេធ

ដែលការចរចាគឺកម្ពុជា មានឧបនាយករដ្ឋមន្ដ្រីមួយរូប ជាអ្នកទទួល បន្ទុក ហើយមិនចាំបាច់ ស៊ូថេប មកតម្កើង

ខ្លួនចង់ចរចាជាមួយនាយករដ្ឋមន្ដ្រីខ្មែរទេ ។

ជាមួយគ្នានេះ មេដឹកនាំដ៏មានឥទ្ធិពល និងប្រជាប្រិយភាពបំផុតរបស់កម្ពុជា បាន លើកឡើងថា ការចរចាទាក់ទិននឹងផល

ប្រយោជន៍ដែនសមុទ្រ មិនទាន់មានការឯក ភាពគ្នានោះទេ រហូតមកដល់ពេលនេះ ប៉ុន្ដែ ក្នុងសម័យ លោក ថាក់ស៊ីន

និងសម័យលោក ស៊ុនដារ៉ាវ៉េត មានភាពល្អប្រសើរជាង អាប់ ភីស៊ីត ដែលពួកគេចរចាដោយចំហ មិន សម្ងាត់ដូច អាប់ភីស៊ីត

ឡើយ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗ នេះ អាជ្ញាធរជាតិប្រេងកាតកម្ពុជាបានចេញ សេចក្ដីថ្លែងការណ៍ ដោយទាត់ចោលទាំង

ស្រុង និងលើកហេតុផលយ៉ាងលំអិត ស្ដីពី ការលើកឡើងផ្ដេសផ្ដាសរបស់អតីត មេដឹក នាំថៃ គឺក្រុម អាប់ភីស៊ីត ដែលនិយាយពី

ការចរចាសម្ងាត់ ដោយចោទលោក ថាក់ ស៊ីន ខណៈដែលខ្លួនឯងជាអ្នកធ្វើសោះ ។

ចំពោះបញ្ហានេះ សម្ដេចបានលើកឡើង ថា បើសម្ដេចនៅប្រទេសថៃនឹងប្ដឹងទៅ គណៈកម្មការ ប្រឆាំងអំពើពុករលួយដើម្បី

ពិនិត្យមើលពីមាត្រា ១៩០ ដែលក្រុម អាប់ ភីស៊ីត រំលោភបំពាន ។

គួររំលឹកថា សម្រាប់ផលប្រយោជន៍ដែល ទទួលបានពីវិស័យប្រេងកាត នៅលើដែន សមុទ្រ កម្ពុជា-ថៃ មន្ដ្រីនៃប្រទេសទាំងពីរ

ធ្លាប់បានចរចាគ្នាកន្លងមក ដោយភាគីថៃ សម្រេចថា បើសិនរកឃើញប្រេងនៅចំណុច កណ្ដាលនឹងចែកគ្នា ៥០ភាគរយម្នាក់ តែបើ

រកឃើញនៅដែនសមុទ្រថៃ នឹងចែកគ្នា៨០ និង២០ភាគរយ ហើយបើរកឃើញនៅដែន សមុទ្រកម្ពុជានឹងចែកគ្នា ៨០ និង២០ភាគ

រយ ។

ទោះជាយ៉ាងណា សម្រាប់ការចរចាស្វែង រកផលប្រយោជន៍ពីវិស័យប្រេងកាត លើ ដែនសមុទ្រត្រូវបានក្រុមមន្ដ្រីនៃប្រទេសទាំង

ពីរកំពុងដំណើរការ ជាពិសេសក្រោមការ ដឹកនាំប្រទេសថៃពីសំណាក់លោកស្រី យីន ឡាក់ ៕


តូចចិត្ដរកស៊ីខាត ធ្លាក់ខ្លួនជំពាក់ លុយគេ ច្រើន សម្រេចចិត្ដធ្វើអត្ដឃាត ចងក

បាត់ដំបងៈ បុរសម្នាក់តូចចិត្ដ ខ្លួនឯង រកស៊ីខាត ធ្លាក់ខ្លួនជំពាក់លុយគេ ច្រើន ខឹង

ប្រពន្ធស្ដីបន្ទោស ឱ្យសម្រេចចិត្ដធ្វើអត្ដឃាតចង

ក សម្លាប់ខ្លួនលើដើម ខ្នុរស្លាប់ កាលពី វេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៩ខែ សីហាឆ្នាំ២០១១ នៅលើដើមខ្នុរក្រោយផ្ទះ

ប្រហែល២០ម៉ែត្រ ស្ថិតក្រុមទី៩ ភូមិ-ឃុំ ព្រែកខ្ពបស្រុកឯកភ្នំ ខេត្ដ​បាត់ដំបង។

លោក ព្រហ្ម ពិសិដ្ឋ នាយនគរបាលប៉ុស្ដិ៍ ឃុំព្រែកខ្ពបបានឱ្យដឹងថា ជនរងគ្រោះដែល បានធ្វើអត្ដឃាតដោយចងកសម្លាប់ខ្លួនមាន

ឈ្មោះ យឿប ហាប់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរដើរធ្វើកូនជាងផ្ទះឱ្យគេ មានទីលំនៅ ក្រុមទី៩ភូមិ-ឃុំព្រែកខ្ពបស្រុកឯកភ្នំ

និងប្រពន្ធ ឈ្មោះ ញ៉ឺង សុខ អាយុ៥២ឆ្នាំ មានកូន៤ នាក់ក្នុងបន្ទុក ។

លោក ព្រហ្ម ពិសិដ្ឋ បន្ដថា តាមសំដី ប្រពន្ធជនរងគ្រោះបាននិយាយប្រាប់សមត្ថ កិច្ចថា មុនពេលកើតហេតុ ប្ដីរបស់គាត់

បានឈ្លោះប្រកែកគ្នាជាមួយគាត់ជាប្រពន្ធ នៅពេលបាយល្ងាចហើយ។ ក្រោយពីមាន ការឈ្លោះប្រកែកគ្នាហើយប្ដីរបស់គាត់បាន

ចេញដើរទៅក្រោយផ្ទះបាត់ទៅ។ លុះដល់ ម៉ោងកើតហេតុកូនរបស់គាត់បានដើរទៅ ក្រោយផ្ទះក៏ប្រទះឃើញឪពុកចងកសម្លាប់

ខ្លួនបាត់ទៅហើយ រហូតដល់មានការផ្អើល ឆោឡោផ្អើលគេពេញភូមិ រួចអ្នកភូមិបាន

ទូរស័ព្ទរាយការណ៍សមត្ថកិច្ចឱ្យចុះមកមើលសព ។

ប្រពន្ធសពបាននិយាយបន្ដទៀតថា កាលពីមុនក្រុមគ្រួសារគាត់បានខ្ចីលុយគេ ក្នុងភូមិមកធ្វើដើមទុនប្រកបមុខរបរធ្វើ

សង្វាក់ត្រីលក់។តែក្រោយ​មកមុខរបរនេះក៏បានរកស៊ីខាតរហូតអស់ដើមអស់ចុងហើយ ចេះតែខ្ចីលុយអង្គការផ្សេងៗនិងខ្ចីអ្នកភូមិ

ជាមួយគ្នាបន្ដទៀត ហើយកាន់តែជំពាក់ គេកាន់តែច្រើនទៅៗរហូតដល់គេរឹបអូសផ្ទះនៅផ្នែកខាងមុខអស់ទៀត។ ក្រោយពីធ្លាក់

ខ្លួនអស់ផ្ទះសម្បែងហើយ ប្ដីរបស់គាត់បាន ទៅស៊ីឈ្នួល​ធ្វើកូនជាងឱ្យផ្ទះឱ្យគេប្រចាំថ្ងៃ

គ្រាន់យកលុយមកចាយវាយក្នុងគ្រួសារនិងទុកសងគេខ្លះ ។

នៅថ្ងៃកើតហេតុនោះ គាត់នឹងប្ដីបាន ឈ្លោះប្រកែកគ្នាដោយពាក្យសំដី ហើយ គាត់បានខឹងក៏ដើរទៅក្រោយផ្ទះបាត់ទៅ។

មួយសន្ទុះក្រោយមកកូនរបស់គាត់បានដើរ ទៅក្រោយផ្ទះរកមើលឪពុក ស្រាប់តែ ប្រទះឃើញគាត់ចងកនឹងក្រមាផុតជើងពីដី

ប្រហែលកន្លះម៉ែត្រស្លាប់បាត់ទៅហើយ។ ក្រោយពីហេតុការណ៍កើតឡើងហើយ

សមត្ថកិច្ចជំនាញបានចុះទៅពីនិត្យនៅកន្លែងកើតហេតុហើយ បានធ្វើការសន្នដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្ដឃាតសម្លាប់

ខ្លួនពិតប្រាកដមែន។ក្រោយពីពិនិត្យរួច កម្លាំងជំនាញបានប្រគល់សពឱ្យទៅក្រុម គ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាម ប្រពៃណី។


ឈើគ្រញូងចេញ តាមច្រកអូរយ៉ាដាវ ទៅវៀតណាម កក្រើកឡើងវិញ

រតនគីរី ៖ មួយរយៈនេះ ការដឹកជញ្ជូន ឈើប្រណិតគ្រញូងរបស់ឈ្មួញ ក្នុងខេត្ដរតនគីរី

ឆ្ពោះទៅប្រទេសវៀតណាមតាមបណ្ដាច្រករបៀងក្នុងស្រុកអូរយ៉ាដាវ បានផ្អាកសកម្មភាពមួយ រយៈដោយសារមានភ្លៀងច្រើន

បណ្ដាលឱ្យស្ថានភាពផ្លូវលំចូល ទៅច្រករបៀងនោះមានការលំបាក ក្នុងការ

Posted 2011/08/27 by kimoeunvirak17