ពត៍មានអន្តរជាតិ   Leave a comment

យីងឡាក់​និងធ្វើដំណើរទស្សនៈកិច្ចផ្លូវរដ្ឋមកកម្ពុជា

09-09-2011 03:30 PM

ភ្នំពេញ៖ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ត្រីការ

គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃសុក្រនេះថា

“ដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីស្រីដំបូងរបស់ថៃគឺលោកជំទាវ យីង ឡាក់

ស៊ីណាវ៉ាត់ត្រា មកកាន់ប្រទេសកម្ពុជានៅសប្តាហ៍ក្រោយនិងស្តារឡើងវិញ នូវចំណង

ការទូតរវាងប្រទេសទាំងពីរគឺកម្ពុជា និងថៃដែលជាប្រទេសភូមិផងរបងជាមួយគ្នា។”

នាយករដ្ឋមន្រ្តី យីង ឡាក់ មានគំរោងថានិងធ្វើដំណើរទស្សនៈកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា

នៅក្នុង ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែកញ្ញា នេះដើម្បីធ្វើការគួរសមដល់មេដឹកនាំនៃព្រះរាជា

ណាចក្រកម្ពុជាក្នុងនាមដែលលោកជំទាវទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី

ក្នុងពេលថ្មីៗនេះ។ ឯកឧត្តម សុខ អានបានប្រាប់ទៅកាន់អ្នកសារពត៌មាននៅអាកាស

យាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឪកាសដែលឯកឧត្តមវិញនិវត្តន៍ពីសន្និបាតរបស់គណ

បក្សនយោបាយនៅអាស៊ី ដែលហៅកាត់ថា(ICAPP) ដែលប្រារព្ធឡើងនៅទីក្រុង ណាន

ជីង ប្រទេសចិនថា“ដំណើរទស្សនៈកិច្ចនេះនិងបង្កើតអោយមាននូវកិច្ចសហប្រតិបត្តិការ

ដ៏ល្អរវាងប្រទេសទាំងពី”។

អ្វីដែលប្រទេសទាំងពីរត្រូវដោះស្រាយជាបន្ទាន់នោះគឺជំលោះនៅតំបន់ប្រាសាទព្រះវិហារ

និងការប្រឈមមុខដាក់គ្នារវាងកងទព័នៃប្រទេសទាំងពីរ។

ឯកឧត្តមសុខ អានបានបន្តថា “វាមិនទាន់ច្បាស់នៅឡើយទេដែលថា នាយករដ្ឋមន្ត្រីទាំង

ពីរនិងលើកយកបញ្ហានេះមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះ”៕

ប្រភព៖ Xinhua News

ដោយ វឌ្ឍនា


ប្រាក់ដុង​ វៀតណាម ធ្លាក់​ក្នុង សប្តាហ៍នេះ ខណៈការនាំចូលមាស ​សម្រាប់ដុល្លារមានតម្រូវកា

ហាណូយ: តម្លៃប្រាក់ដុង របស់ប្រទេស វៀតណាម បានធ្លាក់ចុះក្នុងសប្តាហ៍នេះ ដោយសារ តែការនាំចូល មាសពីបរទេស

ជាច្រើនជួយ ទុបលំនឹងប្រាក់ដុល្លារមេរិក ដែលកំពុងមាន តម្រូវការ។

យោងតាមគេហ ទំព័រសេដ្ឋកិច្ច Bloomberg បានឱ្យដឹងនៅថ្ងៃទី២៨ខែសីហានេះថា ក្នុងប្រទេស វៀតណាម តម្លៃមាសបានកើនឡើង

ខ្ពស់ដល់៤៧,១លានដុង (២,២៦៣ដុល្លារអាមេរិក) ក្នុង១តម្លឹងក្នុងទីផ្សារក្នុង ក្រុងហាណូយ

ហើយបើប្រៀធៀបកាលពីថ្ងៃទី២៥ខែសីហានេះ មានតម្លៃ ដល់៤៥,៦លានដុង។ការប្រែប្រួលនេះ យោងតាម

ការសែតនិងទូរគមនាគមន៍ វៀតណាម។ មាស១តម្លឹងស្មើនឹងប្រមាណ១,២អោន(ounces )។

ចំនែកឯទស្សនវដ្តី Tuoi Tre បានរាយការណ៍ឱ្យដឹងថាចាប់តាំងពីថ្ងៃទី២៣ខែសីហានេះថា ក្រុមហ៊ុន Saigon Jewelry Co. Ltd

បានធ្វើការទិញមាសដែលកំពុងធ្លាក់វិញ ចាប់តាំងឡើង អស់ក្នុងរយៈ៤ឆ្នាំមកដល់

ត្រឹម ១,៧៧០ដុល្លារក្នុង១អោនពីទីផ្សារប្រទេសសង្ហឹបុរី។

ក្រុមហ៊ុន Viet Capital Securities Joint-Stock Co បានបង្ហាញថា “ធនាគារជាច្រើនបានបន្ត

ដូរជាប្រាក់ដុល្លារក្នុងនាំចូលមាសដោយហេតុក្រុមហ៊ុន ក្នុងស្រុករវាង​ក្រុមហ៊ុនអន្តរជាតិបានចុះ ហត្ថលេខាទៅលើតម្លៃទិញមាស។”

ក្នុងសប្តាហ៍នេះ តម្លៃប្រាក់ដុងបានធ្លាកចុះ០,១ភាគរយគឺ ២០,៨០៨ដុងក្នុង១ដុល្លារ។វាបាន

ធ្លាក់ខ្សោយដល់១,១ភាគរយក្នុងខែសីហានេះ ដែលជាការធ្លាក់ចុះដ៏ធំ ជាងគេចាប់តាំង ពីខែកុម្ភៈមកម្ល៉េះ៕


អាល្លឺម៉ង់ គ្រោង កាត់បន្ថយពន្ធ នៅក្នុង ឆ្នាំ២០១៣

ប៊ែកឡាំង ៖ យោងតាម ទីភ្នាក់ងារព័ត៌មាន អាអេហ្វប៉េ ចុះផ្សាយ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ

២០១១ ថា រដ្ឋា ភិបាលអាល្លឺម៉ង់ គ្រោងនឹងកាត់បន្ថយពន្ធ នៅក្នុងឆ្នាំ២០១៣ ។

លោក អ៊ែនហ្សេឡា ម៊ែរឃីត “Angela Merkel ” មន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកឡើងថា

នៅក្នុងឆ្នាំ២០១៣ខាងមុខ រដ្ឋាភិបាល គ្រោងនឹងកាត់បន្ថយពន្ធ ។

លោក ម៊ែរឃីត បានសង្កត់ធ្ងន់ថា “សម្រាប់ការកាត់បន្ថយពន្ធ ផ្អែកតាមការព្យាករណ៍ទុកជាមុនយើងនឹងទទួល

បានប្រាក់ចំណូលតាមរយៈការបង់ពន្ធដដែល ហើយករណីនេះយើងបានដឹងច្បាស់ណាស់ យើងនឹងធ្វើការសម្រេច ចិត្ដ

មុននឹងផ្ដើមការអនុវត្ដន៍នាចុងឆ្នាំនេះ ដោយបន្ថយនូវអត្រាពន្ធ និងបង្កើនប្រាក់ ចំណូលក្នុងកម្រិតមធ្យម” ។

មន្ដ្រីជាន់ខ្ពស់រូបនេះ* បានលើកឡើងថា តាមរយៈវិធានទាំងឡាយ នៃការចូលរួមគ្នាយើងសម្រេចថា នឹងគិតយកពន្ធ

ដោយបន្ថយអត្រាពន្ធ នៅក្នុងខែកក្កដា ហើយការអនុវត្ដន៍ និងចូលជាធរមាននោះនឹងផ្ដើម នៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៣ ។

គេបានដឹងថា នៅក្នុងឆ្នាំ ២០១៣ ប្រទេសអាល្លឺម៉ង់ នឹងធ្វើការបោះឆ្នោតសកល របស់ខ្លួន ដោយនេះជាការចង្អុល

បង្ហាញឱ្យឃើញអំពី គោលបំណងរបស់រដ្ឋាភិបាល បច្ចុប្បន្ន នៃដំណើរការកាត់បន្ថយពន្ធនោះ ។

លោក វ៉ូហ្វហ្គង់ ស្គែប៊ល “Wolfgang Schaeuble ”រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ បានលើកឡើងថា ការ

កាត់បន្ថយការយកពន្ធជាគោលការណ៍គ្រឹះដ៏សំខាន់មួយ ដែលមានគណបក្សចំរុះចូលរួម និងក្នុងនាមចូលរួមជា

លក្ខណៈចំរុះបែបប្រជាធិបតេយ្យ ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចរបស់អាល្លឺម៉ង់ នៅក្នុងត្រីមាសទី២បានកើនឡើងត្រឹមតែ០.១ភាគរយប៉ុណ្ណោះ តែត្រីមាស

ទី១បានកើនឡើង១.៣ភាគរយ ៕


នាយករដ្ឋមន្ត្រី ជប៉ុនថ្មីប្រកាសភ្លាមៗ ដោះស្រាយបញ្ហា ប្រាក់យ៉េនឡើងថ្លៃ

តូក្យូៈ លោក យូស៊ីហីកូ ណូដា (Yoshihiko Noda) នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសជប៉ុន ដែលនឹងឡើងកាន់តំណែង ជាផ្លូវការ

នៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះបាននិយាយថា​លោកនឹង​ប្រកាសចេញ អំពីជំហានជាដំណាក់កាលៗ

ដើម្បីដោះស្រាយវិបត្តិទាក់ទងទៅនឹងប្រាក់យ៉េនឡើងថ្លៃ បន្ទាប់ពីលោក​រៀបចំគណៈរដ្ឋមន្ត្រីរួចរាល់ជាស្ថាពរ នោះ។

តាមព័ត៌មានពីគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ នេះថា បន្ទាប់ពីលោក ណូដា

បង្កើតបានរចនាសម្ព័ន្ធ ទាំងឡាយ​រួចរាល់ហើយនោះ លោកនឹងប្រកាសភ្លាមៗ នូវគម្រោងការទាំងឡាយ

របស់លោកដើម្បីស្តារប្រាក់យ៉េនឡើងវិញ ជាពិសេស ទាក់ទងទៅនឹងដំណោះស្រាយ​លើថវិកាជាតិបន្ថែមជាលើកទីបីនោះ។

គួរបញ្ជាក់ថា លោក ណូដា នឹងត្រូវប្រកាសឲ្យក្លាយ ជានាយករដ្ឋមន្ត្រីផ្លូវការ របស់ប្រទេសជប៉ុន នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែសីហា

នេះ ដែលលោកហាក់ដូចជាផ្តោតសំខាន់បំផុតទៅលើ នយោបាយរបស់ខ្លួន ក្នុងការស្តារប្រាក់យ៉េន

ដែលកំពុងតែទន់ខ្សោយនោះឡើងវិញ ដែលបញ្ហា នៃប្រាក់យ៉េននេះ បាននាំឲ្យមានការលំបាកជាខ្លាំង

ដល់ការនាំចេញក្នុងប្រទេសជប៉ុន។

ចំពោះនាយករដ្ឋមន្ត្រីថ្មីនេះ មិនមែនត្រឹមតែដោះស្រាយបញ្ហាប្រាក់យ៉េន ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺ

ការដោះស្រាយវិបត្តិ ក្រោយគ្រោះធម្មជាតិវាយប្រហារ ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ដែលបានបង្កវិបត្តិជាច្រើន

មិនទាន់បានដោះស្រាយរួចរាល់ផង ហើយលោក អតីតនាយករដ្ឋមន្ត្រី ណាអូតូ កាន់ ក៏បានបរាជ័យក្នុងការដោះស្រាយវិបត្តិ

នេះដែរ៕


មេដឹកនាំ អាល់កៃដា លំដាប់ទី២ ត្រូវបានគេសម្លាប់ នៅប៉ាគីស្ថាន

មន្រ្តីអាមេរិក ដោយមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងនៅថ្ងៃ សៅរ៍ ទី ២៧ ម្សិលមិញថា មេដឹកក្រុមឧទ្ទាម

អាល់កៃដាលំដាប់ទី២លោក អាធីយ៉ា អាប់អាល់ រ៉ាមេន (Atiyah Abd al-Rahman)ត្រូវបានគេសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។

តែបើតាមសម្តីរបស់មន្ត្រីម្នាក់ទៀត ដែលបានប្រាប់ភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឱ្យដឹងនៅថ្ងៃ អាទិត្យ ទី ២៨ ខែ សីហា ឆ្នាំ

២០១១នេះថា មេដឹកនាំរូបនេះត្រូវបានកងកម្លាំង ស៊ីអាយអេ (CIA) របស់អាមេរិក សម្លាប់រួចបាត់ទៅហើយ តាំងពី ថ្ងៃទី ២២ ខែ

សីហាមកម្ល៉េះ គឺស្ថិតក្នុងតំបន់ វ៉ាហ្ស៊ីរីស្ថាន (Waziristan) នៃប្រទេសប៉ាគីស្ថាន ដែលជាថ្ងៃអាមេរិកបានទម្លាក់គ្រាប់បែក

មកលើតំបន់កុលសម្ព័ន្ធប៉ាគីស្ថាននោះ។

ការសម្លាប់មេដឹកនាំក្រុមអាល់កៃដា លំដាប់ទីពីរនេះ គឺធ្វើឡើងក្រោយពីមេដឹកនាំលំដាប់ទីមួយលោក អូសាម៉ា ប៊ិនឡាដិន

ត្រូវបានកងកម្លាំងអាមេរិកសម្លាប់ កាលពីខែឧសភាមកនោះ។

លោករដ្ឋមន្រ្តីការពារជាតិ អាមេរិក លីអន ផានីតា (Leon Panetta) បាននិយាយកាលពីខែមុនថា

ក្រោយពីការស្លាប់របស់មេដឹកនាំកំពូល របស់អាល់កៃដា ប៊ិន ឡាដិន មិនមែនមានន័យថា អ្វីៗនឹងត្រូវបញ្ចប់នោះទេ

ហើយអាមេរិកដើរតួយ៉ាងសំខាន់ ក្នុងការដាក់សម្ពាធទៅលើ ក្រុមភេរវករ ដែលពួកគេ ទាំងនេះតែងតែបំផ្លាញ​សន្តិសុខជាតិ

និងអន្តរជាតិផងដែរនោះ៕


Posted 2011/08/27 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s