យន្តហោះ   Leave a comment

តៃវ៉ាន់ កំពុងច្នៃផលិតយន្ដហោះបញ្ជាពីចម្ងាយ តាមអាមេរិក

  • 09-07-2011 06:50 AM
ការរចនានិងផលិតយន្ដស៊ើបការណ៍គ្មានអ្នកបើកបរ Predator
គឺជាប្រការដែលតៃវ៉ាន់អាចធ្វើបាន។

គេហទំព័រ “Strategic News” របស់អាមេរិក កាលពីខែកញ្ញាបានចេញផ្សាយថា ភាគីខាង

តៃវ៉ាន់បានបង្ហើបឱ្យដឹងថា ពួកគេកំពុងអនុវត្តគម្រោងរចនាយន្ដហោះស៊ើបការណ៍បញ្ជាពី
ចម្ងាយPredator និងយន្ដហោះចម្បាំងគ្មានមនុស្សជិះ X-47B ដែលយកតាមគំរូយន្ដហោះ
របស់អាមេរិក។
ដោយសារសហករណ៍រវាង តៃវ៉ាន់ និងបណ្ដាប្រទេសផ្គត់ផ្គង់អាវុធសំខាន់ៗបច្ចុប្បន្នត្រូវបាន
កាត់ផ្ដាច់ ហើយអាមេរិក ក៏ទទួលរងសម្ពាធពីចិន ដូច្នេះ តៃវ៉ាន់ ក៏ចាប់ផ្ដើមស្រាវជា្រវអភិវឍ្ឍ
និងផលិតអាវុធទំនើបៗដែលខ្លួនពិបាកទិញពីបរទេស។
គួររំលិកថា តៃវ៉ាន់ គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា
ខ្ពស់បំផុតក្នុងពិភពលោក ហេតុនេះពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតអាវុធទំ
នើបៗស្ទើរតែគ្រប់ធុន។
ក្នុងខណៈនេះ តៃវ៉ាន់ប្រហែលជាកំពុងលួចលាក់ចចារជាមួយ អាមេរិក អំពីបញ្ហាសហ្វវែរ

បញ្ជាការហោះហើរពីចម្ងាយនិងវិធីកែប្រែបន្ទាប់ពីបានសាកល្បងជាច្រើនដង។

ដូចបានរៀបរាប់ខាងលើ ការរចនាយន្ដហោះស៊ើបការណ៍បញ្ជាពីចម្ងាយ Predator គឺពិតជា

មិនជាបញ្ហាលំបាក់សម្រាប់ តៃវ៉ាន់នោះទេ។ចំណែកប្រទេស ចិនក៏មិនអាចរារាំងការផ្ដល់
បច្ចេកវិទ្យានេះរបស់អាមេរិកទៅឱ្យតៃវ៉ាន់នោះដែរ។
ក៏ប៉ុន្ដែ ការអភិវឍ្ឍច្នៃយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B គឺជារឿងដោយឡែក ដែលតៃ
វ៉ាន់អាចនឹងទិញឬលក់ផ្ទាល់នូវបច្ចេកវិទ្យាដែលទាក់ទងនឹងការកែឆ្នៃនេះ។


កាលពីដើមឆ្នាំ២០១១ យន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B របស់ អាមេរិក បានធ្វើការ

ហោះហើរសាកល្បងជាលើកដំបូង ដូច្នេះរយៈពេលរហូតដល់កងទ័ពជើងទឹក​ អាមេរិក ចាប់
ផ្ដើមគម្រោងយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ X-47B គឺមានរយៈពេល៣ឆ្នាំទៀតតែប៉ុណ្ណោះ។
យន្ដហោះប្រភេទនេះមានមានស្លាបប្រវែង២០ម៉េត្រ ទម្ងន់២តោននិងអាចហោះហើរជាបន្ដ
បន្ទាប់ក្នុងរយៈពេល១២ម៉ោង។
អាមេរិក បាននាំមុខគេក្នុងការអភិវឍ្ឍយន្ដហោះចម្បាំងបញ្ជាពីចម្ងាយ ដែលនេះបានធ្វើ
បណ្ដាឱ្យប្រទេសដូចជា ចិននិងអ៊ឺរ៉ុប នាំគ្នាបង្កើតកម្មវិធីស្រាវជ្រាវនិងអភិវឍ្ឍបង្កើតយន្ដ
ហោះដូចទៅនឹងអាមេរិក។

បើទោះជាផ្ទៃដីរបស់ តៃវ៉ាន់ មានភាពតូចចង្អៀតក៏ពិតមែន ប៉ុន្ដែគេមានសមត្ថភាពខ្ពស់ផ្នែក

បច្ចេកវិទ្យានិងមានមហិច្ឆតាក្នុងការអភិវឍ្ឍយន្ដហោះបញ្ជាពីចម្ងាយ ប្រការនេះអាចនឹងនាំ
ឱ្យល្បឿននៃការស្រាវជ្រាវផលិតរបស់ តៃវ៉ាន់ នាំមុខប្រទេសនានានៅតំបន់ផ្សេងៗទៀត។
ប្តៃវ៉ាន់ បានដាក់បង្ហាញយន្ដហោះចម្បាំងបញ្ជាពីចម្ងាយដែលមានម៉ាស៊ីនដូច X-47B ហើយ
យុធសាស្ត្រស្រាវជ្រាវច្នៃនិងការផលិតល្អជាង X-47B នោះប្រហែលជាពួកគេអាចទទួល
បានលទ្ធផលនៃការទិញដូរបច្ចេកវិទ្យាដែលនេះអាចក្លាយជាលទ្ធផលមួយប្រឆាំងនឹងចិន
ក្នុងកម្រិតជាក់លាក់៕
សូរីយ៉ា
(ដកស្រង់ពី Mil)


កសិករចិនបង្កើតយន្តហោះរាងដូច UFO

  • 08-22-2011 11:04 AM
កសិករចិនម្នាក់ឈ្មោះ ស៊ូ ម៉ាន់ចេង(Shu Mansheng) បានចំណាយលុយផ្ទាល់ខ្លួន ប្រមាណ
៩៣០០ ដុល្លា បង្កើតយន្ដហោះដែលមានរាងដូចនឹងរូចភាពរបស់ UFO នៅផ្ទះរបស់គាត់ នា
ស្រុក ជាងស៊ា (Jiangxia) ទីក្រុង វូហាន (Wuhan) របស់ខេត្ត ហ៊ួប៉ី (Hubei) នាប្រទេសចិន។
យន្តហោះដែលបុរសម្នាក់នេះបង្កើតមានវិមាត្រ ៤ ម៉ែត្រ ធ្វើអំពីដែក មានរាងមូល និង ដើរដោយម៉ាស៊ីនទោចក្រយានយន្តចំនួន ៨។
កៅអីអង្គុយត្រូវបានដាក់នៅផ្នែកកណ្ដាល ដែលអាចផ្ទុកបានមនុស្សពីរនាក់។
លោក ស៊ូ ម៉ាន់ចេង មានអាយុ ៤៦ ឆ្នាំ បានរៀនចប់ត្រឹមកំរិតវិទ្យាល័យប៉ុណ្ណោះ។ រូបលោក
បានរៀនផ្នែកជួសជុលម៉ាស៊ីន និង ប្រព័ន្ធភ្លើងដោយខ្លួនឯង។ កាលពីថ្ងៃទី ១០ ខែឧសភា
កន្លងទៅ លោកបានរងរបួសម្ដងរួចទៅហើយ បន្ទាប់ពីលោកធ្វើការសាកល្បងហោះហើរ យន្ដហោះដែលលោកបានបង្កើតនេះ។
លោក ស៊ូ ម៉ាន់ចេង បាននិយាយថា ក្រៅពីការបង្កើតនូវ យន្តហោះនេះ លោកមាន
បំណងបង្កើតសាលារៀនពិសេសមួយដែល កូនសិស្សអាចរៀន នូវអ្វីដែលថ្នាក់រៀន

ធម្មតាមិនបានបង្រៀនពួកគេ៕(carnewschina)ដោយៈសំអាត


វាលយន្តហោះដែលគេបោះបង់ចោល នៅប្រទេសអ៊ុយក្រែន

  • 07-04-2011 09:17 AM
តាមគេហទំព័របរទេសបាននិយាយថានៅប្រទេសអ៊ុយក្រែនមានវាលយន្តហោះ
មួយកន្លែងដែលត្រូវគេបោះបង់ចោលជាយូរយារណាស់មកហើយ។យន្តហោះ
ដែលចតចោលនៅក្នុងអាកាសយានដ្ឋាននៅប្រទេសនេះរួមមានយន្តហោះចំម្បំាង
និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។បើពិនិត្យអោយច្បាស់ទៅ យន្តហោះទំាងនោះសុទ្ធ
សឹងតែប្រើការលែងបាន មានលក្ខណៈចាស់ទ្រុឌទ្រោម និងច្រាស បាត់ទៅហើយ។
គូសបញ្ជាក់ផងដែរថាទោះបីជាយន្តហោះទំាងនោះប្រើប្រាស់លែងបានក៏ពួកគេបាន
ដាក់តំរៀបជាជួរ និងថែរក្សាទុកទៅថៃ្ងមុខផងដែរ។


Posted 2011/09/07 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s