រឿងកំប្លែងខ្លីៗ   Leave a comment

សុំទោស !

– មិត្ត 3 នាក់បានទៅប្រជុំយឺតជាងគេ ។ គេទាំង 3នាក់បានឱនក្បាលម្តង ម្នាក់គោរពទៅអង្គប្រជុំទាំងមូល

ព្រមទាំងពោលពាក្យជាភាសាអង់គ្លេសថា៖

– ជនទី ១៖ I”m sorry! I”m late!

– ជនទី ២៖I”m sorry too

ឃើញដូច្នោះជនទី ៣ ក៏រហ័សរហួនពោលពាក្យថា I”m sorry three.


សម័យ​កុំព្យូទ័រ

តា​និង​ចៅ​ពីរ​នាក់ ស្រឡាញ់​គ្នា​ណាស់ ហើយ​ចៅ​តែងតែ​មក​លេង​តា​ជា​ញឹកញាប់ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​ចៅ​រវល់

មិនសូវ​បាន​មក​លេង​តា​ជា​ញឹកញាប់​ប៉ុន្មាន​ទេ ។ ថ្ងៃមួយ ចៅ​មក​លេង​តា៖

តា៖ ហេ! អា​ចៅ​ឯង​បាត់​ទៅ​ណា ខានមក​លេង​តា​យូរហើយ​

ចៅ៖ អូ! លោកតា​ចៅ​ជាប់រវល់​រៀន កុំព្យូទ័រ សម័យ​កុំព្យូទ័រ​ទៅ​ហើយ បើ​មិន​ចេះ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន​អឹ​ចឹ​ង​

តា៖ អើ! ល្អ ចុះ​ឯង​ចេះ ហែល​ទឹក​ទេ​

ចៅ៖ អត់​ចេះ​ផង​តា​

តា៖ អើ! អត់​ចេះ​កុំព្យូទ័រ ដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួន តែបើ​អត់​ចេះ​ហែល​ទឹក​វិញ ងាប់​ទាំងមូល​វ៉ើ​យ !

ចៅ៖ !!!


តំណពូជ និង​បរិស្ថាន

សិស្សសាលា​ពីរ​នាក់ សន្ទនា​គ្នា

សិស្ស​ទី​១៖ នែ! ឯង​ប្រាប់​គ្នា​ផង​បាន​ទេ តំណពូជ និង​បរិស្ថាន​ខុស​គ្នា​យ៉ាងម៉េច?

សិស្ស​ទី​២៖ ពាក្យ​ពីរ​ម៉ាត់​នេះ បើ​និយាយ​ជា​ឩ​ទា​ហរ​ណ៍​វា​ស្រួល​យល់​ជាង ។

ឩ​ទា​ហរ​ណ៍​កូន​កើតមក​មុខមាត់​កាត់​ទៅ​រក ឳ​ពុក អាហ្នឹង​គេ​ហៅ​ថា​តំណពូជ …

សិស្ស​ទី​១៖ ចុះបើ …

សិស្ស​ទី​២៖ តែបើ​មុខមាត់ មិន​កាត់​ទៅ​រក​ឳ​ពុក បែរជា​កាត់​ដូច​ប្រុស​នៅផ្ទះ​ជិតខាង​ទៅ​វិញ អាហ្នឹង គេ​ហៅ​ថា បរិស្ថាន , យល់​ហើយ​

នៅ​អា​ភ្លើ!

សិស្ស​ទី​១៖ អុញ !!!


មិនដូចជាគ្រូ

នៅ​ក្នុង​ថ្នាក់​រៀន​មួយ​លោក​គ្រូ​ណែ​នាំ​ទៅ​សិស្ស​អោយ​ខិតខំ​រៀន​ដូច​គាត់​កាល​ពី​ក្មេង ។

គ្រូ៖ កាលពី​គ្រូ​នៅ​ជា​សិស្ស​គ្រូ​រៀន​ពូកែ​ណាស់​មិន​ត្រមក់​ទេ មិនមែន​មិន​ដឹង​ខ្យល់​អី​ដូច​ឯង​រាល់​គ្នា​នេះ​ឡើយ ។ អ្នក​រាល់​គ្នា​ដឹង​ទេ​តើ​

មក​ពី​ហេតុអ្វី?

សិស្ស៖ មកពី​លោកគ្រូ​ពីមុន​ខុស​ពី លោក​គ្រូ​របស់​ខ្ញុំ​ឥឡូវ​នេះ!!!

គ្រូ៖ អុញ៎…!!!


ឥទ្ធិពលម្តាយ

លោកហិនឌ្រិច ហេណឺរស់នៅទីក្រុងប៉ារីសប្រទេសបារាំង, ថ្ងៃមួយមានបុរសម្នាក់សួរគាត់ៈ

– ខ្ញុំឆ្ងល់ណាស់, ហេតុម៉េចលោកជាកវីល្បីល្បាញ តែអ៊ំប្រុសរបស់លោកបែរជាបើកធនាគារទៅវិញ?

ឮសួរឆោតៗ ហិនឌ្រិច ហេណឺ សើចឆ្លើយឆតាមរបៀបឆោតៗ ដែរៈ

– មកពីម្តាយខ្ញុំចូលចិត្តអានកំណាព្យទើបខ្ញុំចូលចិត្តធ្វើកវី ។ ចំណែកម្តាយរបស់អ៊ំប្រុសខ្ញុំចូលចិត្តអានរឿងចោរប្លន់

ទើបកូនប្រុសគាត់ចូលចិត្តរកស៊ីបើកធនាគារ៕


សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។

សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់…..ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។

សុធីៈ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ?

សុធន់ៈ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្តឬ ?

សុធីៈ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ

អោយដូចសុភាសិតបានពោលថា”សេះដាច់យកសេះតាម”។

សុធន់ៈ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ?

សុធន់ៈ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា

មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។

សុធីៈ អូ !!



Posted 2011/08/27 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: