វីធីធ្វើម្ហូប   Leave a comment

ស្ងោផ្សិតត្រចៀកកណ្តុរសាច់ជ្រូកចិញ្រ្ផាំ

គ្រឿងផ្សំ

សាច់ជ្រូក ផ្សិត អំបិល ពងទា ទឹកត្រី តាំងឆាយ ទឹកស៊ីអ៊ីវ

វិធីធ្វើ

១- ផ្សិតត្រចៀកកណ្តុរ​ ១០០ក្រាម, គោះស៊ុត ១គ្រាប់, សាច់ជ្រូកចិញ្រ្ផាំ ១០០ក្រាម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី​

១ស្លាបព្រាបាយ ។

២- លាងផ្សិតត្រចៀកកណ្តុរ​ (១០០ក្រាម) ដោយច្របាច់ជាមួយអំបិលម៉ដ្ឋ រួចលាងទឹក មួយលើកទៀត

ទុកមួយឡែកអោយស្រស់ទឹក ។

៣- គោះស៊ុត (១គ្រាប់)​ ដាក់សាច់ជ្រូកចិញ្រ្ផាំ (១០០ក្រាម) ច្របល់ចូលគ្នាអោយសព្វ ចាក់ទឹកស៊ីអ៊ីវចូល (១ស្លាបព្រាបាយ)​ ។

៤- យកទឹក(កន្លះលីត)​ ដាក់ក្នុងឆ្នាំង​ ដាំអោយពុះ បន្ទាប់មក ដាក់សាច់ជ្រូកចិញ្រាំ​ចូលទៅ ។ លុះពុះម្តងទៀត

ដាក់ផ្សិតត្រចៀកកណ្តុរ និង ទឹកត្រី​ (១ស្លាបព្រាបាយ) ហើយភ្លក់រសជាតិ តាមចំណូល ចិត្ត ។ លើកចេញពីចង្រ្កាន

រួចដាក់តាំងឆាយ និងរោយជីវ៉ាន់ស៊ុយ ពីលើ ជាការស្រច។


ញាំខ្មែរអង្គរធំ

គ្រឿងផ្សំ

ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង ជីអង្កាម សាលាដ ត្រសក់ ស្ករស ក្រូចឆ្មារ ខ្ទឹមស ទឹកត្រី ម្រេច ទឹកខ្មេះ ពងទា

វិធីធ្វើ

១- សាច់ជ្រូក​ ៥០ក្រាម, បង្គាស្រស់ ១០ក្បាល ,ពងទា​ ២គ្រាប់ , សាលាដ ១០០ក្រាម ,ត្រសក់ ៣ផ្លែ, ជីអង្គាមបេះយកសន្លឹក

៥០ក្រាម ,ខ្ទឹមបារាំង១ផ្លែ,ឬសជីរវ៉ាន់ស៊ុយ​ ១ឬស, ម្រេចគ្រាប់ ៥ គ្រាប់,ខ្ទឹមស ១០កំពិស, ម្ទេស ១-២គ្រាប់,ទឹកខ្មេះ

១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ

២- លាងសាច់ជ្រូកអោយស្អាត ស្ងោរអោយឆ្អិន ហាន់ជាចំណិតតូចៗ​ ស្តើងៗ

៣- ស្ងោរពងទាអោយឆ្អិន បកសំបកពុះជាពីរ ហាន់តាមបណ្តោយស្តើងៗ

៤- ស្ងោបង្គាទាំងសំបកអោយឆ្អិន បកសំបក ហាន់បញ្ឆិតតាមទទឹងខ្លួនបង្គា ទុកមួយអន្លើ ។

៥- លាងសាលាដ បេះស្លឹក លាងត្រសក់ ចិតក្បាច់រង្វើលៗ ជុំវិញត្រសក់ហាន់តាមទទឹងស្តើងៗ។ លាងខ្ទឹមបារាំងបកសំបក​

ហាន់តាមទទឹងស្តើងៗ ។

៦- បុកឬសជីវ៉ាន់ស៊ុយ ម្រេច ខ្ទឹមស ម្ទេសអោយម៉ដ្ឋ រួចដាក់ទឹកខ្មេះ ទឹកក្រូចឆ្មារ ទឹកត្រី បន្ថែមជាតិផ្អែមដោយស្ករ

កូរចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំណូលចិត្ត ​ត្រៀមទុកធ្វើទឹកញាំ ។

៧- រៀបចំសាលាដទ្រាប់បាតចាន ដាក់ត្រសក់ ខ្ទឹមបារាំង​ បង្គា សាច់ជ្រូក​ពងទា ជីអង្កាម រោយពីលើដោយជីវ៉ាន់ស៊ុយ

រួចស្រោយទឹកញាំពីលើ ជាការស្រេច ។


មឹកឆាអំបិលម្រេច

គ្រឿងផ្សំ

មឹក ប៉េងប៉ោះ សាលាដ ស្ករស អំបិល ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស ម្រេច

វិធីធ្វើ

១- មឹកបន្ទះធំល្អ កន្លះគីឡូ ,ប្រេងឆា ៣ស្លាបព្រា​ , ខ្ទឹមស ៤ដុំ បកសំបកចញ្រ្ផាំអោយម៉ត់ , ស្ករស កន្លះស្លាបព្រាកាហ្វេ, អំបិល

២ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ២ស្លាបព្រាកាហ្វេ , ក្រូចឆ្មា ២-៣ចំណិត , ម្រេច​​ ម៉ត់ ១ស្លាបព្រាកាហ្វេ , សាលាដ ១៥ក្រាម ,

ប៉េងបោះហាវៃ ១០០ក្រាម ជាការស្រេច​។

២- ហាន់មឹក ​ដុំៗ

៣- លាយបញ្ចូលគ្នាមឹក​​ -ប្រេងឆា​ -ខ្ទឹមស – ស្ករសនិងអំបិល(កន្លះស្លាបព្រាកាហ្វេ)- ម្រេច គ្របទុក២០នាទី​។

៣- ដាំខ្ទះអោយក្តៅ ឆាមឹកដែលបានលាយគ្រឿងរួច ដោយកំដៅភ្លើងខ្លាំង ១-២នាទី ឬរហូតមឹកប្រែពណ៌ស បន្តិច​​

រួចរក្សាភ្លើងដដែល​ តែកុំចំអិនមឹករហូតដល់ក្រៀម ចាក់ទឹកក្រូចឆ្មា​-អំបិល- ម្រេចជាការស្រេច​។


បង្គាឆាម្ទេសពិសេស

គ្រឿងផ្សំ

បង្គា ខ្ញី ម្ទេស ក្រូចឆ្មារ ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ បីចេង ខ្ទឹមក្រហម

វិធីធ្វើ

១- បង្គាស្រស់ល្អ ២០-២៤ បង្គា លាងនឹងទឹកក្រូចឆ្មាអោយ ស្អាតឥតបកសំបក ចេញទេ, ខ្ទឹមក្រហម២ដុំចិញ្រ្ចាំអោយម៉ដ្ឋ,

ប្រេងឆាកន្លះពែងអាកោ, ទឹកក្រូចឆ្មារ ១ស្លាបព្រា , ខ្ទឹមស ២-៣ដុំ ចញ្រ្ចាំអោយល្អិតៗ, ម្ទេសស្រស់ ២- ៣ផ្លែចញ្រ្ចាំល្អិតៗ ,

ទឹកខ្ញីស្រស់ ១ស្លាបព្រា , គល់ស្លឹកគ្រៃហាន់ស្តើងៗ , វីស៊ុប ១ស្លាបព្រាកាហ្វេ

២- ដាក់បង្គាក្នុងចានធំ ដាក់គ្រឿងផ្សំទាំងអស់ ចូលច្របល់អោយសព្វ (បង្គាដែល លាយហើយរក្សាទុកប្រហែលកន្លះម៉ោង ឬ

១យប់ ក្នុងទូទឹកកកកាន់តែប្រសើរ) រួចចាក់ដាក់ក្នុងកន្រ្តង អោយស្រស់ទឹក

៣- ដាំខ្ទះអោយក្តៅ យកបង្គាដែលប្រឡាក់គ្រឿងរួចចៀនជាមួយ ប្រេងឆា រហូតដល់ បង្គាឡើងក្រហមដួសចាក់ចានអោយអស់ ។

៤- ដាំខ្ទះអោយក្តៅ ម្តងទៀតដាក់បង្គាចៀន ហើយដួសដាក់ ទឹកក្រូចឆ្មារ ១​ស្លាបព្រាឆា អោយសព្វជាការស្រេច ។


ស្ងោត្រីកន្ឋរ ត្រួយអម្ពិលខ្ចី

គ្រឿងផ្សំ

ត្រី ម្ទេស ផ្សិត ស្លឹកក្រូចសើច ត្រួយអំពិលខ្ចី ក្រូចឆ្មារ គល់ស្លឹកគ្រៃ ទឹកត្រី រំដេង អំពិលទុំ ខ្ទឹមក្រហម

វិធីធ្វើ

១- ត្រីកន្ឋរ ៣-៤ ក្បាល ,ទឹកស្អាត ៣ពែងកន្លះ , ខ្ទឹមក្រហម មើមតូចដំ ៧មើម , ផ្សិតចំបើងរីកមួយពែង , ត្រួយអំពិលខ្ចី​

១ពែង , ទឹកម្ផូរអំពិល ១ស្លាបព្រាបាយ , ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ , ទឹកត្រី ២ស្លាបព្រាបាយ ​, ម្ទេសខ្មាំង​ ៥-១០ គ្រាប់ ,

រំដេង ស្លឹកគ្រៃ ស្លឹកក្រូចសើច អំបិល ប៊ីចេង មួយមុខបន្តិចៗ ។

២- ដាក់ឆ្នាំងដាំទឹកអោយពុះ បង់់រំដេង​ ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹម ទុកអោយពុះមួយស្របក់ដាក់ត្រីកន្ឋរ​ ផ្សិត ដាក់ទឹកត្រី

ទឹកម្ផូរអម្ពិល អំបិល ប៊ីចេង មុននឹងដាក់ចុះត្រូវបង់ត្រួយអំពិលខ្ចី និងម្ទេស។​ ពេលដាក់ចុះសឹមដាក់ទឹកក្រូចឆ្មារ (ដាក់ទឹកក្រូចឆ្មារ

ដើម្បីអោយរសជាតិជូរខ្លាំងបន្តិច តែបើមិនចូលចិត្តរសជាតិជូរខ្លាំង ឬគ្មានក្រូចឆ្មារ​ មិនបាច់ក៏បានដែរ ។


មាន់អាំង

គ្រឿងផ្សំ

មាន់ ម្ទេស ស្ករស អំបិល ក្រូចឆ្មារ ខ្ទឹមស គល់ស្លឹកគ្រៃ ទឹកត្រី ម្រេច ទឹកខ្មេះ

វិធីធ្វើ

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល , គល់ស្លឹកគ្រៃហាន់ល្អិតៗ ២គល់ និងមើមខ្ទឹម ១០កំពិស , ម្រេចម៉ត់

១ស្លាបព្រាកាហ្វេ និងអំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ

២- បុក គល់ស្លឹកគ្រៃ មើមខ្ទឹម ម្រេច​ អំបិល ទឹកត្រី ចូលគ្នាអោយល្អិតរួច យកមក ប្រឡាក់សាច់មាន់ ហើយផ្អាប់ទុករយៈពេល

២ម៉ោង ។យកសាច់នោះទៅអាំងដោយប្រើភ្លើងតិចៗបានហើយ ។

៣- ពេលសាច់ឆ្អិនឡើងពណ៌ កាត់ដុំៗរៀបដាក់ចាន ទទួលទាន ជាមួយ ទឹកជ្រលក់ផ្អែម ឬទឹកគ្រឿងផ្សេងទៀតក៏បាន

តាមការចូលចិត្ត ។

គ្រឿងផ្សំទឹកជ្រលក់ផ្អែម :

ម្ទេសចង្អុលមេឃ ១-២គ្រាប់ ខ្ទឹមជ្រក់ ១មើម ស្ករស ១ស្លាបព្រាបាយ អំបិលម៉ត់ កន្លះស្លាបព្រាកាហ្វេ ទឹកខ្ទឹមជ្រក់ ២ស្លាបព្រាបាយ

ទឹកខ្មេះ ១ស្លាបព្រាបាយ ។បុកម្ទេស មើមខ្ទឹមជ្រក់​ អោយល្អិត ដាក់ស្ករ អំបិល ទឹកខ្ទឹមជ្រក់ និងទឹកខ្មេះ កូរអោយរលាយចូលគ្នា ។

គ្រឿងផ្សំទឹកជ្រលក់ប្រៃ :

ម្រេចម៉ត់ ៣ស្លាបព្រាកាហ្វេ ទឹកត្រី ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ ផ្សំគ្រឿងទាំងអស់ចូលគ្នាជាការស្រេច ។


Posted 2011/08/28 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: