សម្ផស្ស   Leave a comment

អាហារ​ដើម្បី​សម្រស់​សក់​របស់​អ្នក

  • 09-06-2011 04:54 P
ការ​ជ្រុះ​សក់​ក៏​អាច​ធ្វើ​ឲ្យ​អ្នកមាន​គ្រោះថ្នាក់​បាន​ដែរ​។​ ចំពោះ​ស្ត្រី​មួយ​ចំនួន​ សក់​គឺជា​ផ្នែក​
មួយ​ដែល​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​ថា​ គេ​ជា​ស្ត្រី​ ឆើតឆាយ​ និង​ មាន​សុខភាព​ល្អ​។​ តែ​ទោះ
បីជា​យ៉ាងណា​ក៏​ដោយ​ទំលាប់​អាក្រក់​ក្នុង​ការ​ទទួលទាន​អាហារ​ ស្ត្រេ​ស​ ឬ​ក៏​ការ​លេង​ម៉ូ​ដ​
ជ្រុល​ក៏​អាច​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ​ បាន​ដែរ​ ទោះបីជា​មាន​ព​ត៌​មាន​ថា​ ការ​ជ្រុះ​សក់​គឺ​គ្រាន់តែ​ជា
ការ​បាត់បង់​សក់​ក្នុង​តែ​ពេល​មួយ​រយៈ​ក៏​ដោយ ​ ហើយ​សក់​នោះ​នឹង​ដុះ​ត្រឡប់​មក​វិញ​។​
ប្រសិនបើ​អ្នកមាន​បញ្ហា​ជ្រុះ​សក់​ អ្វី​ដែល​ត្រូវធ្វើ​មុន​ដំបូង​នោះ​គឺ​ចាប់ផ្ដើម​រាប់​សរសៃ​សក់​
ដែល​ជាប់​នៅ​ នឹង​ធ្មេញ​ក្រាស់​សិតសក់​ដែល​អ្នក​សិត​ជា​រៀងរាល់ថ្ងៃ​។មួ​យស​ប្ដា​ហ៍​ក្រោយ
មក​ ប្រសិនបើ​បើ​សរសៃសក់​ដែល​ជ្រុះ​នោះ​មាន​លើស​ពី​៧០០​ អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​។

បញ្ហា​ដែល​ធ្វើ​ឲ្យ​សក់​អ្នក​ជ្រុះ
ជា​ការ​ចាប់ផ្ដើម​ អ្នកគ្រូ​ពេទ្យ​ ឬ​ លោកគ្រូ​ពេទ្យ​ នឹង​សួរ​អ្នក​នូវ​សំនួរ​មួយ​ចំនួន​ដើម្បី​ស្វែង​
យល់​ថា​សក់​​អ្នក​ជ្រុះ​ ដោយសារ​តែ​ការ​ប្រើ​ថ្នាំ​ ឬ​ដោយសារ​តែ​ការ​ជួប​នូវ​ព្រឹត្តិការណ៍​នៅ​ក្នុង
ជីវិត​ដូច​ជា​ការ​ឈឺ​ដែល​ទាមទារ​ឲ្យ​អ្នក​ត្រូវ​តែ​ធ្វើការ​វះកាត់​ ឬ​ក៏​ការ​ចុះ​ទំងន់​ជាដើម​។​ បន្ថែម​
ពី​នេះ​ទៅ​ទៀត​គ្រូពេទ្យ​នឹង​ឲ្យ​អ្នក​ធ្វើតេស្ត​ពិនិត្យ​មើល​ឈាម​ សំរាប់​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដែល​
អាច​បង្ក​ឲ្យ​សក់​អ្នក​ជ្រុះ​ ដែល​រួម​ទាំង​ដំណើរការ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ រោគ​សើរ​ស្បែក​ ខ្វះ​
ជាតិ​ដែក​ ឈាម​មិន​គ្រប់គ្រាន់​ជាដើម​។​
ការ​ធ្វើ​ឲ្យ​សក់​អ្នក​រឹង​មាំ
ការ​ព្យាបាល​សក់​អាស្រ័យ​លើ​ ប្រភេទ​សក់​ជ្រុះ​។​ សក់​ជា​រឿយៗ​អាច​ដុះ​សារ​ជា​ថ្មី​ ប៉ុន្តែ​
ត្រូវការ​ពេល​វា​លា​។​ មន​ន័យ​ថា​ ការ​ធ្វើ​ឲ្យ​សក់​អ្នក​ដុះ​មក​រឹង​មាំ​ដោយ​ការ​អាហារ​សំខាន់ៗ
មួយ​ចំនួន​ដែល ​ទាញ​ឬ​ស​សក់​កាលពី​ពេល​កន្លង​មក​ ជាយថាហេតុ​បណ្ដាល​ឲ្យ​សក់​អ្នក​
ជ្រុះ​។​ បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​លេង​ម៉ូ​ដ​សក់​តឹងៗ​ពេក​ ដូច​ជា​ ការ​បួងសក់​តឹង​ពេក​
ការ​ក្រង​សក់​ណែន​ពេក​ ដែល​បណ្ដាល​ឲ្យ​ទាញ​ឬ​ស​សក់​ខ្លាំង​ពេក​។​ ការ​ទាញ​សក់​ខ្លាំង​
បែប​នេះ​ សុទ្ធតែ​បង្ក​របួស​ដល់​ស្បែក​ក្បាល​ដែល​អាច​បំផ្លាញ​ឬ​ស​សក់​ មាន​ន័យ​ថា​ សក់
នឹង​មិន​ដុះ​សារ​ជា​ថ្មី​នោះ​ទេ​។​
តើ​សក់​អ្នក​ដុះ​ដោយ​របៀប​ណា
សរសៃសក់​នីមួយៗ​ដុះ​ពី​ឬ​ស​សក់​នៅ​ក្នុង​សាច់​។​ នៅ​ក្នុង​ឬ​ស​សក់​ កោសិកា​ចែក​ខ្លួន​ដើម្បី​
ក្លាយ​ជា​សរសៃសក់​។​ ឬ​ស​សក់​នីមួយៗ​ ធ្វើ​ទៅ​តាម​វដ្ដ​សក់​ដែល​ដុះ​ និង​ សក់​ដែល​ជ្រុះ​
ប៉ុន្តែ​មិនមែន​នៅ​ក្នុង​ពេល​តែ​មួយ​នោះ​ទេ​ ដូច្នេះ​ជា​រៀងរាល់ថ្ងៃ​សក់​ខ្លះ​ដុះ​ ហើយ​សក់​ខ្លះ
ជ្រុះ​។​ ស្បែក​ក្បាល​អ្នក​ប្រហែលជា​មាន​សរសៃសក់​១០០០០០​ ហើយ​សក់​សក់​ភាគច្រើន
កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​។​ សក់​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នេះ​មាន​ពី​២​
ទៅ​៧​ឆ្នាំ​ ទោះបីជា​ពេលវេលា​ពិតប្រាកដ​អាស្រ័យ​ទៅ​លើ​ហ្សែ​ន​ដែល​ទទួល​បាន​មក​ពី
កំណើត​ ក៏​ដោយ​។​ឬ​ស​សក់​ដុះ​ទៅ​តាម​ដំណាក់កាល​ intermediate​ catagen​ phase​ បន្ទាប់​
មក​វា​ផ្អាក​ដុះ​ ឬក៍​telogen​ phase​ នៅ​ចុង​ដំណាក់កាល​នៃ​ ការ​ឈប់​ដុះ​សក់​ សក់​ខ្លះ​ជ្រុះ​
សក់​ខ្លះ​ទៀត​ចាប់ផ្ដើម​ដុះ​។​ ជា​ធម្ម​តាសក់​ជ្រុះ​ជា​រៀងរាល់ថ្ងៃ​ (​ជា​មធ្យម​ ១០០​សរសៃ​ជា​
រៀងរាល់ថ្ងៃ​)​ ដោយសារ​តែ​សក់​ចាប់ផ្ដើម​ដុះ​សារ​ជា​ថ្មី​និង​ ជំនួស​សក់​ដែល​ជ្រុះ​នោះ​។
អាហារ​សំរាប់​សក់
ប្រសិនបើ​អាហារ​អ្នក​គ្មាន​តុល្យភាព​ទេ​នោះ​ អាច​និយាយ​ថា​អ្នក​ចុះ​ទម្ងន់​ពីរ​បី​គីឡូ​ ហើយ​ធ្វើ​
តាម​ទំលាប់​ល្អៗ​ទាំងនេះ​ នោះ​សក់​អ្នក​គឺជា​ផ្នែក​មួយ​នៃ​សម្រស់​។​ ដើម្បី​ធ្វើ​ឲ្យ​សក់​អ្នក​មើល
ទៅ​មាន​សោ​ភណ្ឌ​ភាព​សូម​ទទួលទាន​អាហារ​ដែល​ មាននូវ​សារជាតិ​ទាំងនេះ​៖
ស័​ង្គ​សី
គ្រាប់​ល្ពៅ​ សាច់​គោ​ គឺ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស័​ង្គ​សី​ដែល​មាន​ប្រយោជន៍​សំរាប់​
សក់​លូត​លាស់​។​ វា​ជួយ​ឲ្យ​សក់​អ្នកមាន​ជាតិ​ប្រេង​ និង​ ស្បែក​ក្បាល​គ្មាន​អង្គែ​ល​។​ បើសិន
ជា​អ្នក​តម​អាហារ​ អ្នក​មិន​ត្រូវ​ញ៉ាំ​ឲ្យ​លើស​ពី​ ៤០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ទេ​។
វីតាមីន​B​
ផ្លែ​ចេក​ សំបូរ​ទៅ​ដោយ​វីតាមីន​B​សារៈ​ប្រយោជន៍​ជួយ​ធ្វើ​ឲ្យ​សក់​មើលទៅ​មាន​សុខភាព​ល្អ​
ហើយ​ផ្លែ​ចេក​ក៍​ផ្ទុក​ទៅ​ដោយ​វីតាមីន​B3​ ,​ B5​ and​ folic​ acid.​ គ្រប់​វីតាមីន​B​ទាំងអស់​ នឹង​ផ្ដល់
ឲ្យ​អ្នក​នូវ​ស្បែក​ និង​សក់​ស្អាត​។​
ជាតិ​ដែក
apricots​ សួត​ ស៊ុត​ នំ​បុ័ង​ ជា​អាហារ​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​សក់​លូត
លាស់​​ប្រកបដោយ​សុខភាព​ល្អ​ ។​ ការ​ជ្រុះ​សក់​អាច​ជា​សញ្ញា​ដែល​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​
និង​ មាន​ឈាម​មិន​គ្រប់គ្រាន់​។
ប្រូតេអ៊ីន
ត្រី​ សាច់​ ស៊ុត​ តៅហ៊ូ​ ជា​ប្រភព​ប្រូតេអ៊ីន​ ។​ ការ​ទទួលទាន​អាហារ​ដែល​សំបូរ​ទៅ​ដោយ​
ជាតិ​ប្រ​តេ​អ៊ី​ន​ជា​រៀងរាល់ថ្ងៃ​ ធ្វើ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។​ប៊ី​យ៉​ទី​ន​(BIOTIN)អាល់​មុន​ និង​
សណ្ដែក​ផ្សេងៗ​ទៀត​ ផ្ទុក​ទៅ​ដោយ​ biotin​ ជួយ​រក្សា​សក់​និង​ក្រចកដៃ​អ្នក​ឲ្យ​បាន​ក្រាស់​
និង​មាន​សុខភាព​ល្អ​ ៕
(ដកស្រង់ពី health.com.kh)


វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ស្រស់​ស្អាត​

  • 09-05-2011 08:57 PM
គ្មាន​អ្វី​ដែល​អាច​ទាក់ទាញ​កូន​ ឬ​ អតិថិជន​របស់​អ្នក​ បាន​ល្អ​ជាង​ស្នាមញញឹម​ដ៏​កក់ក្តៅ​ជា
មួយនឹង​ភ្នែកមាន​ពន្លឺ​ដ៏​ស្រទន់​របស់​ អ្នក​នោះ​ទេ​។​ ស្នាមញញឹម​ដែល​មាន​លក្ខណៈ​ធម្មជាតិ
ដោយ​មិន​មាន​បង្ហាញ​នូវ​ភាព​ខំ​ញញឹម​ តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​។​ អ្នក​អាច​ហ្វឹកហាត់​សាច់
ដុំ​ស្នាមញញឹម​របស់​អ្នក​បាន​ ដូចដែល​អ្នក​ហ្វឹកហាត់​សាច់ដុំ​ពោះ​ ឬ​ សាច់ដុំ​ដើមដៃដែរ​។​
តារា​បង្ហាញ​ម៉ូត​ និង​ តារា​សម្តែង​ មិន​មាន​ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ដោយ​មិន​មានការ​ហ្វឹក
ហាត់​នោះ​ទេ​។​ សុខភាព​ល្អ​,​ ការ​មិន​ពិសារ​បារី​ និង​ ចៀសវាង​ការ​ទទួលទាន​ទឹកតែ​និង​កាហ្វេ​
អាច​ជួយ​បាន​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​អាច​ជួយ​ឱ្យ​អ្នកមាន​ស្នាមញញឹម​ដែល​ធ្វើ​ឱ្យ ​អ្នក​និង
អ្នក​ដែល​មើលឃើញ​ស្នាមញញឹម​នោះ​ពេញ​ចិត្តជា​ខ្លាំង​។​

របស់​ដែល​ត្រូវការ
១.​ រូបថត​

២.​ កញ្ចក់​

វិធីសាស្ត្រ​

១.​ ថតរូប​របស់​អ្នក​ពេល​កំពុង​ញញឹម​ បន្ទាប់​មក​សម្រេចចិត្ត​ថា​តើ​ចំណុច​ណា​ដែល​អ្នក​ចូល​

ចិត្ត​ និង​ចំណុច​ណា​ដែល​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​។​
២.​ ឆ្លុះកញ្ចក់​ហើយ​សិក្សា​ពីមុខ​របស់​អ្នក​។​ អនុវត្ត​ការ​ញញឹម​ ដើម្បី​មើល​ថា​តើ​អ្នក​អាច​បង្កើត​
ស្នាមញញឹម​ប្លែកៗ​បាន​យ៉ាងណា​ខ្លះ​។​ សាកល្បង​ញញឹម​ដោយ​បើក​មាត់ធំៗ​ និង​ញញឹម​
ដោយ​បិទ​មាត់​ ហើយ​កត់ចំណាំ​នូវ​ទឹកមុខ​របស់​អ្នក​។​
៣.​ហ្វឹកហាត់​ការ​ញញឹម​ព្រម​ជាមួយនឹង​ភ្នែក​ ដោយ​ការ​មើល​កញ្ចក់​។​ កត់សម្គាល់​នូវ​ការ​
ផ្លាស់ប្តូ​រលើ​ភាព​រស់​រវើក​នៃ​ភ្នែក​របស់​អ្នក​។​ គិត​ពី​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ហើយ​មើ​ល
ប​ម្លា​ស់ប្តូរ​នៃ​ ទឹកមុខ​របស់​អ្នក​។​
៤.​ រួម​បញ្ចូល​ការ​ខំ​ញញឹម​ដោយ​ប្រើ​មាត់​និង​ការ​ញញឹម​ដោយ​ប្រើ​ភ្នែក​ ហើយ​រក្សា​ការ​ញញឹម​
ដែល​អ្នក​ចូល​ចិត្ត​បំផុត​។​ កត់សម្គាល់​នូវ​អារម្មណ៍​នៃ​ទឹកមុខ​របស់​អ្នក​ និង​របៀប​ដែល​អ្នករក្សា
លំនឹង​សាច់ដុំ​។​ បន្ទាប់​មក​ អនុវត្ត​ធ្វើ​វា​សារ​ឡើង​វិញ​។​
៥.​ កត់សម្គាល់​នូវ​ស្នាមញញឹម​ថ្មី​របស់​អ្នក​ពេល​អ្នក​ទទួល​បានការ​សរសើរ​។​ ពេល​ដែល​អ្នក​
ញញឹម​នៅ​ថ្ងៃក្រោយ​ ចូរ​រំឭក​វា​ឡើង​វិញ​ ទាំង​កាយវិការ​ និង​អារម្មណ៍​៕
(ពី health.com.kh)
យ៉ាវីន


ដំបូន្មាន​ក្នុងការថែរក្សា​សម្រស់​អោយ​ក្មេងជាង​វ័យ

  • 09-05-2011 04:52 PM
ចាប់ពី​អាយុ៣០ឆ្នាំ​ឡើងទៅ សម្រស់​មនុស្ស​យើង​មានការ​ប្រែប្រួល​គួរអោយកត់សំគាល់។
ស្បែក​ចាប់ផ្តើម ខូចខាត ជ្រាវ​ជ្រួ​ញុ និង ឡើង​ស្រអាប់។ រាងកាយ​ចាប់ផ្តើម​ទ្រុឌទ្រោម អស់
កំលាំង​ជាដើម។ ផលិតផល​មួយចំនួន​អាចជួយ​បិទបាំង​នូវ​គុណ​វិ​បិ​ត្ត​ទាំងនោះ ប៉ុន្តែ​ការប្រើ
ប្រាស់​ផលិតផល​តែមួយ​មុខ គឺ​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​អោយមើល​
ទៅ​នៅ​ក្មេង​នោះឡើយ គឺ​ទាមទារ​អោយ​លោកអ្នក អនុវត្តន៍​នូវ​សកម្មភាព​មួយចំនួន​បន្ថែម
ទៀត ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មាន​ប្រយោជន៍​
មួយចំនួនសំរាប់ជួយអោយប្រិយមិត្តអស់ក្តីបារម្មណ៍៖

-ការពារ​ផ្ទៃមុខ​របស់​អ្នក​ពី​មជ្ឈដ្ឋាន​អាក្រក់​ជុំវិញ​៖ សូម​ប្រើប្រាស់​ក្រែ​ម​ការពារ​កំដៅ​
ដែលមាន​SPF (Sun Protecting Factorខ្ពស់​ចាប់ពី+៣០ឡើងទៅ រៀងរាល់​ព្រឹក​ជាប្រចាំ និង
ទទួលទាន​វិ​តា​មិន​សេ(Vitamin C) ដើម្បី​ទប់ស្កាត់​ការបាត់បង ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន
ព្រមទាំង​ប្រើប្រាស់​ក្រែ​ម​ដែលមាន​វិ​តា​មីន​អា(Vitamin A) នៅ​រៀងរាល់​យប់ ដើម្បី​បំប៉ន
កោសិកា​ស្បែក​អោយ​លូតលាស់​បានល្អ។
-ទប់ស្កាត់​ការចុះ​ថយ​នៃ​កំលាំង​ពលំ​៖ អាហារ​ដែលមាន​ជាតិ ទីក​ដោះ​គោ សណ្តែក
សាច់ ស៊ុត និង​គ្រឿង​សមុទ្រ គឺជា​អ្នកជំនាញការ​ដ៏​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ
ប្រសិនបើ​អ្នក​បរិភោគ​វា​បាន​តិច អ្នក​ត្រូវ​គឹ​ត​គូរ​រក​វិធី​ផ្សេង ដើម្បី​ជួ​យុ​បំពេញ​នូវ​កង្វះខាត​
នេះហើយ។ សូមអ្នក​ទទួលទាន​នូវ វិ​តា​មីន​បេ​កុំ​ផ្លិ​ច(B-Complex) ដែលមាន​ផ្ទុក​ដោយ​
វីតាមីន​បេ​ឌូ(Vitamin B12) ដែល​ជំនួយ​ទៅដល់​ខួរក្បាល​ផងដែរ។
-ទទួលទានដំណេក​អោយបាន​គ្រាប់​គ្រាន់​៖ អាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង
ភាពភ្លេចភ្លាំង​ច្រើន សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ
សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់។ សូម​ទទួលទាន
ដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​ទើប​ជាការ​ល្អ។
-ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន​ហួសកំនត់​៖ វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​
ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន គឺ​ការធ្វើ​លំ​ហាត់ប្រាណ​នេះឯង។ សូម​ចំណាយពេល​ហាត់ប្រាណ​
អោយបាន​យ៉ាងតិច២០នាទី​ក្នុង១ថ្ងៃ ជា​រៀងរាល់ថ្ងៃ ឬ​យ៉ាងតិច៣ថ្ងៃ​ក្នុង១សប្តាហ៍។ -ជំ​រុះ
ចោល​ភាពស្មុគស្មាញៈ សំរាក​លំហែកាយ ជាមួយ​ក្រុមគ្រួសារ និង មិត្ត​ភ័​ក្ត នៅ​ថ្ងៃ​ឈប់
សំរាក​ពី​ការងារ នឹងធ្វើ​កិច្ចការ​ដ៏ទៃទៀត ដែល​ក្រៅពី​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​ជម្រុះ​
ចោល​នូវ​ភាព​សៅហ្មង​ទាំងឡាយ។
-ការពារ​ការធ្លាក់​យា​នៃ​សុដន់​៖ ចំពោះ​ស្ត្រី សុដន​ក៏​ជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​
ផងដែរ ដែល​អាច​បញ្ជាក់​ពី​វ័យ​របស់​នាង។ នៅពេលដែល​កាលៈទេសៈ​មួយចំនួន​ចូលមក​
ដល់ ដូចជាៈ ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ការវិវត្ត​នៃ​ទៅរក​ភាពចំណាស់សុដន
នឹងមាន​សភាព​ទ្រុត​ទ្រោម ធ្ងា​ក់យា​ជាក់​ជាមិនខាន។ សូម​ជ្រើសរើស​អាវទ្រនាប់​ដែល​
សមរម្យ កុំ​រិត​តឹង​ខ្លាំង និង​កុំ​រលង់​ខ្លាំងពេក ដើម្បី​បន្ថយ​ការ​យោល​យោគ​នៃ​សុដន់​របស់​អ្នក
ពេលដែល​អ្នកធ្វើ​ចលនាខ្លាំងៗ ឬ​ពេល​លេង​កីឡា​ជាដើម និង​ប្រើប្រាស់​ផលិតផល​ដែលមាន
គុណភាព​ជាដើម៕
(ដកស្រង់ពីគេហទំព័រ D.r Love)
យ៉ាវីន

Posted 2011/09/07 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s