សុខភាព   Leave a comment

ញុំាអាហារមិន ទៀងពេល នាំឲ្យកើតជំងឺ ទឹកនោមផ្អែម

វេជ្ជបណ្ឌិត ម៉ាស៊ីមីលៀន ម៉ូស័រ (Maximilian Moser) នៅសាកលវិទ្យាល័យ Klagenfert

ក្នុងប្រទេសអាល្លឺម៉ង់

បានណែនាំឲ្យមាន ការទទួលទានអាហារដោយបែងចែកជា ៥ពេលតូចៗប្រសើរជាង ការទទួលទានអាហារ៣ ពេលធំៗ

ដោយសារតែតាំងពីវ័យទារកយើង បានទទួលអាហាររៀងរាល់៤ម៉ោង ម្តងនៅពេលយើងឃ្លាន ហើយការទម្លាប់បែបនេះ

នឹងបន្តរហូតមកដល់ពេលយើងធំទៀតផង។

ក្រៅពីនេះអ្នកស្រាវជ្រាវ បានបង្ហាញឲ្យឃើញដែរថា អ្នក ដែលមានអាយុរយឆ្នាំមានការប្រព្រឹត្តិដូចៗគ្នាពីរយ៉ាង

គឺពួកគេញុំាអាហារញឹកញាប់ ក្នុងបរិមាណមួយសមល្មម ហើយញុំាតាមពេលវេលានៃនាឡិកាជិវិតដូចជាញុំាអាហារថ្ងៃត្រង់

នៅពេលថ្ងៃត្រង់។

នៅពេលមនុស្សយើងមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅនាឡិកាជីវិតចាប់ផ្តើមចុះខ្សោយ ទើបការទទួលទានអាហារឲ្យ ទៀងពេល

និងមានពន្លឺគ្រប់គ្រាន់មាន សារសំខាន់ខ្លាំងណាស់ចំពោះសុខភាពក្នុងវ័យនេះ។ ប៉ុន្តែការទទួលទានអាហារ

មិនទៀងពេលនឹងនាំឲ្យរាងកាយប្រមូលផ្តុំខ្លាញ់កាន់តែច្រើនឡើងៗ ទោះបីជាទទួលទានក្នុងបរិមាណ កាឡូរីស្មើដើមក៏ដោយ។

ចំពោះអ្នកដែលចូលចិត្តរកអាហារញុំាពេលកណ្តាលយប់ ញុំាមិនទៀងពេល អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម នឹងរោគធាត់បាន។

ផ្លែប៉ោម ជួយកាត់បន្ថយ ជំងឺមហារីកសួត

តាមរយៈការវិភាគ អ្នកអាហាររូបត្ថម្ភវិទ្យាទាំងឡាយបានសន្និដ្ឋានថា ក្នុងផ្លែប៉ោមទម្ងន់១០០ក្រាម គឺអាចផ្ទុកជាតិស្ករ Calcium

Kalcuim ពី ៦ទៅ១២ក្រាម នឹងមានវិតាមីន C1 B1 B2 ។

អ្នកវិភាគអាហាររូបត្ថម្ភនោះបានបញ្ជាក់ទៀតថា បើសិនជាយើងទទួលទានផ្លែប៉ោមជាប្រចាំអាចកាត់ បន្ថយគ្រោះថ្នាក់

នៃការកើតជំងឺមហារីកសួត ពីព្រោះផ្លែប៉ោម មានផ្ទុកធាតុផ្សំទប់ទល់ និងអ៊ុកស៊ីតកម្ម ហើយដែលសារជាតិនេះ

មានប្រសឹទ្ធភាពខ្ពស់ក្នុង ការទប់ស្កាត់ជំងឺមហារីកសួតបាន។

ជំងឺគ្រុនឈាម ស្ថិតនៅក្រោម ការវាយប្រហារ របស់អ្នកគ្រប់គ្រង មូស ដ៏ឆ្លាតវៃ

បារីសៈលោក មៃឃឺល ទូរ៉េលី (Michael Turelli )

ដែលជាអ្នកជីវសាស្ត្រនៅមហាវិទ្យាល័យ កាលីហ្វញ៉ា បាននិយាយថា៖ “លទ្ធផលបានបង្ហាញថា

ពួកយើងអាចប្រមូលផ្តុំមូស ឲ្យស្ថិត នៅក្នុងតំបន់មួយក្នុងរយៈពេល២ ទៅ ៣ខែ។ វាគឺជាការប្រមូលផ្តុំតាមបែបធម្មជាតិ។

ជំងឺគ្រុនឈាមដែលបានជះឥទ្ធិពលលើមនុស្សចន្លោះពី ៥០ ទៅ ១០០លាននាក់នៅ ក្នុងតំបន់ ត្រូពិច និងតំបន់អនុត្រូពិច

ជារៀងរាល់ឆ្នាំ ត្រូវបានបង្កឡើងដោយ វីរុស៤ប្រភេទដែលវា ត្រូវ បានសាយភាយដោយមូសខ្លា (Aedes aegypti) ។

បច្ចុប្បន្នពុំមានវ៉ាក់សាំងការពារនោះទេ ដែលនេះជាមូលហេតុធ្វើឲ្យអ្នកវិទ្យាសាស្រ្ត កំពុង តែផ្តោតទៅលើការគ្រប់គ្រង

មូសយ៉ាងខ្លាំងខ្លា។ នៅក្នុងឆ្នាំ ២០០៩ លោក មៃឃើល ទូរ៉េលី និងអ្នកដទៃទៀត បានរកឃើញនូវគំនិត នៃការ

បញ្ចូលតាមបែបធម្មជាតិ ដែលបានកើតឡើងដោយសារពពួកបាក់តេរី ប៉ារ៉ាស៊ីត ហៅថា Wolbachia ដើម្បីធ្វើឲ្យមូសមានអាយុខ្លី

ដូច្នេះវិរុសរបស់វាមិនមានពេលគ្រប់គ្រាន់ក្នុង ការលូតលាស់នោះទេ។

បន្ទាប់ពីការត្រឡប់ក្រោយជាលើកដំបូង ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញ មេរោគដែលមិន រីករាលដាល នៃ ពពួកបាក់តេរី

Wolbachia នៅក្នុងពពួកសត្វ ហ្វ្រួតហ្វ្លាយ ( Fruitfly)។ ក្រុមអ្នកវិទ្យាសាស្រ្តបានណែនាំទៀតថា ពពួកបាក់តេរីប្រភេទនេះ

បានការពារការរីករាល ដាលនៃវីរុសគ្រុនឈាម។ ជាមួយគ្នានេះដែរ បាក់តេរី Wolbachia ដែលជាប្រភេទមេរោគ

ស៊ីមបាយអូទិច(symbiotic) ក៏អាចជួយបន្ថយអាយុរបស់មូសឲ្យរស់នៅបានតែរយៈពេល ខ្លីដែរ។

១០ចំណុច ជួយឲ្យបុរស ស្លៀកពាក់ស្អាត និងស្រស់សង្ហា

ការស្លៀកពាក់ជាមូលដ្ឋានមួយដ៏សំខាន់ ដែលមនុស្សប្រុសទូទៅត្រូវការយល់ដឹងឲ្យ

បានច្បាស់មុននឹងសំរេចចិត្ត រើសយកនូវម៉ូដ ឬពណ៌ណាមួយ ដែលមើលទៅសក្តិសមនឹងខ្លួនរបស់អ្នក

ព្រោះថាវាពុំមានការលំបាកខ្លាំងរហូតដល់ អ្នកធ្វើមិនបាននោះទេ។ ដូចនេះដើម្បីឲ្យ បុរសទាំងឡាយ

មានភាពងាយស្រួលក្នុងការស្លៀកពាក់ឲ្យបានស្រស់សង្ហា។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះដែលលោកអ្នកគួរតែជ្រើយកមកអនុវត្តន៏ៈ

១- អ្នកត្រូវទទួលស្គាល់រូបរាងបច្ចុប្បន្នរបស់ខ្លួន ហើយចាប់ផ្តើមប្តូរទម្លាប់ក្នុងការរស់នៅ។ ការពិបាកចិត្តដោយសារតែខ្លួន

ធាត់មិនអាចជួយបុរសឲ្យស្រកទម្ងន់បានទេ។

២- អ្នកត្រូវជ្រើសរើសសម្លៀកបំពាក់ណាដែលត្រូវនឹងទំហំខ្លួនបច្ចុប្បន្ន ហើយមិនត្រូវយក ខោអាវ កាលពីក្មេងមកស្លៀកឡើយ

ហើយក៏មិនត្រូវឲ្យវាតឹងពេកដែរ ព្រោះមើលទៅឃើញ មិនស្អាត។

៣ -អ្នកមិនត្រូវស្លៀកពាក់ខោអាវណា ដែលធំរលុងជ្រុលធ្វើឲ្យធ្លាក់ស្មាអាវ និងកនោះទេព្រោះ វានឹងធ្វើឲ្យបុរសមិនមានរូបរាងសង្ហា។

៤ -បុរសធាត់មួយចំនួនថ្លែងថា ខ្លួនពិបាកតឺនុយ ដូច្នេះអ្នកគួរតែរកទិញអាវណាដែលមាន សម្រុងវែង។

ដំបូងត្រូវពាក់អាវរួចសឹមស្លៀកខោពីលើ កុំទាញអាវចេញេពីក្រៅខោខ្លាំងពេក។

៥- បុរសត្រូវគិតជាមុន មុននឹងទិញអាវណាដែលត្រូវនឹងពណ៌សម្បុរ ហើយសឹមយកវាមក ដេរតម្រូវតាមទំហំខ្លួន។

៦- បុរសភាគច្រើនពាក់អាវ ដែលមានឆ្នូតបណ្តោយ និងចៀសវាងអាវឆ្នូតកាត់ទទឺងខ្លួន។

៧- ចំពោះបុរសដែលមានរាងធាត់ ចៀសវាងការពាក់អាវឬខោសាច់ក្រណាត់ក្រាស់ អាវមាន មួក ឬ អាវមានប៉ុងស្មាជាដើម។

៨ -ត្រូវស្លៀកខោជើងត្រង់មិនចាប់ភ្លី ហើយមានទំរង់ស្មើតាំងពីភ្លៅដល់ចុងជើង។

៩ -ត្រូវដាក់ទូរស័ព្ទដៃ កាបូបដៃ កូនសោរ ប៊ីចជាដើម ក្នុងកាតាបយួរដៃ ចៀសវាងការដាក់ ក្នុងហោប៉ៅ។

១០- ពណ៌ស្រាលទាញចំណាប់អារម្មណ៏ រីឯពណ៌ស្រគាំធ្វើឲ្យអ្នកមើលទៅមិនសូវចាប់ អារម្មណ៏ នឹង ដងខ្លួនដ៏ស្រស់សង្ហារបស់បុរស។

បន្ទាប់ពីកិច្ចពិភាក្សាដ៏យូរជាមួយនឹងរាជរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្របានបង្ហាញថា បាក់តេរី

Wolbachia បានបំផ្លាញមួសអស់ជាច្រើនក្នុង ២តំបន់នៅប្រទេសអូស្រ្តាលី និង ទីក្រុង ឃ្វីនស៍លេន ក្នុងឆ្នាំនេះ។

លោក ជេសាន់ រ៉ាស់ហ្គន ដែលជាអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ Johns Hopkins Malaria បាននិយាយថា លទ្ធផលនៃ

វិធីមួយនេះបានមានការរីកចំរើន ហើយ ក៏បានប្រាប់ដំណឹង ជាមុនទៅតំបន់ថ្មីទៀតក្នុងការគ្រប់គ្រង់ជំងឺគ្រុនឈាម។

ក្រោកពីដំណេក ទាំងប្រញាប់ពេក អាចមានគ្រោះថ្នាក់

ការស្រាវជ្រាវ ផ្នែកវេជ្ជសាស្រ្តថ្មីមួយ របស់អាមេរិក បានរកឃើញថា ការក្រោកចេញពីដំណេក

ដែលលោកអ្នក តែងតែធ្វើជារៀងរាល់ថ្ងៃនៅពេលព្រលឹមប្រហែលជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត។

យោងទៅតាមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ ខូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវិលមុខបន្ទាប់ ពីការក្រោកពីដេក

គួរតែត្រូវបានព្យាបាលដោយម៉ត់ចត់ ដោយសារតែវាធ្វើឲ្យ មានផលប៉ះពាល់អាក្រក់ ដល់ការគិត និងការចងចាំ។

ហើយផលវិបាកនានាដែលកើតឡើង ចំពោះគ្រូពេទ្យ អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកផ្សេងៗទៀត បណ្តាលមកពីពួកគេក្រោក

ធ្វើសកម្មភាពភ្លាមៗ បន្ទាប់ពីពួកគេបានភ្ញាក់ដឹងខ្លួន។

លោកវេជ្ជបណ្ឌិត ខេនណេតរ៉ាយ ( Kenneth Wright) ដែលជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ ខូឡូរ៉ាដូ បាននិយាយថា

ការលើកទឹកចិត្តតែឯង ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីយកឈ្នះទៅលើផលវិបាក ដែលបណ្តាលមកពីនិចលភាពនៃដំណេក (Sleep

Inertia) បានទេ ប្រសិនបើអ្នកទាំងនោះភ្ញាក់ទាំងប្រញាប់ ឧទាហរណ៏ដោយសារតែ ការប្រកាសអាសន្នថា មានអគ្គិភ័យជាដើម។

ការស្រាវជ្រាវនោះក៏បានបង្ហាញដែរថា ការចងចាំរយៈពេលខ្លី ជំនាញខាងរាប់ និងសមត្ថភាពយល់ដឹង នឹងមានការខូចខាត

ត្រូវបានគេស្គាល់ថា ជាជំងឺនិចលភាពនៃដំណេក។ ការសិក្សាក៏បានអះអាងដែរថា អ្នកក្រោកពីដំណេកថ្មីៗ អាចធ្វើសកម្មភាព

អាក្រក់ ឬមួយក៏អាក្រក់ជាង អ្នកដែលស្រវឹងទៅទៀត។

ការសិក្សាស្រាវជ្រាវដែលត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ នៅលើព្រឹត្តិប័ត្រព័ត៌មានរបស់សមាគមវេជ្ជសាស្រ្តអាមេរិក

គឺជាការស្រាវជ្រាវលើកដំបូងហើយ ដែលបានបង្ហាញពីបរិមាណនៃផលវិបាក ដែលបណ្តាលមកពីនិចលភាពនៃដំណេក។

យោងទៅតាមប្រសាសន៏ របស់លោកវេជ្ជបណ្ឌិត រ៉ាយ បានឲ្យដឹងថា សមត្ថភាពយល់ដឹងរបស់អ្នកដែលមានជំងឺ

និចលភាពនៃដំណេកនេះគឺ កាន់តែមានសភាពធ្ងន់ធ្ងរឡើង បន្ទាប់ពីពួកគេក្រោកពីដំណេក ជាជាងបន្ទាប់ពីពួកគេមិន បានដេក។

យ៉ាងហោចណាស់ ក៏នៅក្នុងរយៈពេលដ៏ខ្លីមួយ ផលវិបាករបស់ជំងឺនិចលភាពនៃដំណេកនេះ ប្រហែលជាអាក្រក់ដូច

ឬអាក្រក់ជាងផលវិបាក នៃការស្រវឹងស្រា។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺនេះ មិនអាចទទួលលទ្ធផលល្អនៅពេលប្រឡង ខណៈដែលគេទើបតែ

ក្រោកពីដំណេកនោះទេ។ ពួកយើងធ្លាប់គិតថា សកម្មភាពរបស់អ្នកដែលមានជំងឺនិចលភាពនៃដំណេក គឺធ្ងន់ធ្ងរដូចអ្នក

ដែលមានជំងឺខ្វះដំណេកដែរ ប៉ុន្តែពួកយើងមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថា វាមានសភាពធ្ងន់ធ្ងរជាង ជំងឺខ្វះដំណេក

ទៅទៀត។

លោកវេជ្ជបណ្ឌិត ខេនណេតរ៉ាយ បានបន្តទៀតថា ផលប៉ះពាល់នៃជំងឺនិចលភាពនៃដំណេកនេះ ប្រហែលជាបាត់ទៅវិញ

ក្នុងរយៈពេល១០នាទី ប៉ុន្តែយើងនៅតែអាចឃើញថា ការប៉ះពាល់អាក្រក់នេះ អាចមានរយៈពេលរហូតដល់ទៅ ២ម៉ោង ឯណោះ។

លោកវេជ្ជបណ្ឌិត រ៉ូបឺត វីរ៉ូណា (Robert Vorona) ដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Eastern Virginia

ដែលទទួលបន្ទុកខាង ថ្នាំងងុយដេក បានចោទជាសំណួរថា ហេតុអ្វីបានជាដំណេកមានផលប៉ះពាល់? ចំលើយ គឺថា

អ្នកស្រាជ្រាវមិនទាន់ប្រាកដប្រជា នៅឡើយទេ។ ទោះបីជាជំងឺនិចលភាពនៃដំណេកនេះ មានលក្ខណៈជាសកលក៏ដោយ

រហូតមកដល់ពេលនេះ មិនទាន់មានការ សិក្សាទូលំទូលាយអំពីវានៅឡើយទេ ហើយបុព្វហេតុនៃជំងឺនេះ

ក៏មិនទាន់ត្រូវបានគេដឹងច្បាស់លាស់ដែរ៕

Friday, 26 August 2011 11:19 ដោយៈមន្ទីរពេទ្យសឹង្ហបុរី

ការបង្ការ កើតចេញ ពីការវាយតម្លៃ ទាន់ពេលវេលា

ខុសគ្នាពីចង្កេះ និងជង្គង់ កជើងមិនមែនជាកន្លែងទូទៅ ដែលច្រើនតែកើតជំងឺសន្លាក់ នោះឡើយ ។

អ្នកដែលកើតជំងឺសន្លាក់កជើង ទំនងជាធ្លាប់ជួបប្រទះភាពគ្មានលំនឹង នៅក្នុងកជើងរបស់ពួកគេ ដោយសារ របួសញឹកញាប់

ឬធ្លាប់មានរបួស នៅក្នុងសន្លាក់ ។

ដើម្បីកាត់បន្ថយហានិភ័យ នៃការកើតជំងឺសន្លាក់ នៅក្នុងកជើងរបស់អ្នក លោកសាស្ដ្រាចារ្យរង Inderjeet បានផ្ដល់ដំបូន្មានថា

អ្នកត្រូវតែព្យាបាលការគ្រេចថ្លោះ ឱ្យបានទាន់ពេលវេលា ។

“ប្រសិនបើ អ្នកឈឺកជើងត្រូវទៅពិនិត្យភ្លាម ។ មានមូលហេតុ ១,០០១ ដែលអាចបណ្ដាលឱ្យឈឺ កជើង ហើយមិនមែនមានន័យថា

សុទ្ធតែកើតជំងឺសន្លាក់នោះឡើយ ។ ប៉ុន្ដែ អ្នកគួរតែស្វែងរក ការព្យាបាល ពីព្រោះមានដំណោះស្រាយ ” ។

គ្មានការរត់ទៀតឡើយ ប៉ុន្ដែ ការដើរគឺល្អគ្រប់គ្រាន់

នៅក្រោយការវះកាត់ លោក Mesalan ចំណាយពេលមួយម៉ោងជារៀងរាល់ថ្ងៃដើរនៅពេលព្រឹក

ចម្ងាយ ៥គីឡូម៉ែត្រ

ជុំវិញឧទ្យាននៅក្បែរផ្ទះរបស់គាត់ ។

លោកមានប្រសាសន៍ថា “នៅពេលដែលយើងមិនអាចដើរត្រឹមត្រូវដូចធម្មតា យើងក្លាយជាមនុស្ស ពិការ។ ខ្ញុំខ្លាចការវះកាត់ ប៉ុន្ដែ

ឥឡូវនេះ ខ្ញុំមានអារម្មណ៍ល្អ ។ ខ្ញុំអាចដើរបានវិញហើយ” ។

កជើងដែលវះកាត់របស់គាត់នៅតែមានអារម្មណ៍រឹងៗនៅពេលព្រឹក ។ ប៉ុន្ដែ នៅក្រោយការធ្វើ លំហាត់បត់កជើងចុះឡើងៗ លោក

Mesalan អាចដើរបាន ហើយថែមទាំងជួយប្រពន្ធរបស់គាត់ មើលថែ ទាំចៅៗទាំង ៦នាក់របស់គាត់ទៀតផង ។

និវត្ដជនដែលមានការប្ដេជ្ញាចិត្ដរូបនេះបានបំបាត់ទម្លាប់អាក្រក់របស់គាត់ចោល ។ គំនិតថ្មីរបស់គាត់ គឺថា

“គ្មានការបរិភោគអាហារច្រើនជ្រុលទៀតឡើយ” ។ គាត់សង្ឃឹមថានឹងកាន់តែប្រសើរឡើងរហូតដល់ អាចដើរលឿនៗបាន

ហើយបន្ដធ្វើឱ្យ ជីវិតរស់នៅ របស់គាត់ កាន់តែប្រសើរឡើងថែមទៀត ។

លោក Mesalan មានសេចក្ដីសោមនស្សណាស់ ដែលគាត់បានរកឃើញដំណោះស្រាយមួយ

ដើម្បីព្យាបាលបញ្ហាកជើងដ៏រ៉ាំរ៉ៃរបស់គាត់ ។ “ខ្ញុំសប្បាយជាពន់ពេក ដែលការវះកាត់របស់ខ្ញុំ ទទួលបាន ជោគជ័យ” ។

ព័ត៌មានបន្ថែម

មន្ទីរពេទ្យជំងឺទូទៅសឹង្ហបូរី (Singapore General Hospital) គឺជាស្ថាប័នមួយរបស់ SingHealth ដែលជាក្រុម

ថែទាំសុខភាពចម្រុះដ៏ធំជាងគេ បំផុតនៅក្នុង ប្រទេសសឹង្ហបូរី ។

Posted 2011/08/27 by kimoeunvirak17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s